​នន្ទិ​វិសាល​សូត្រ​ ​ទី៨​


 [​៣០៥​]​ ​នន្ទិ​វិសាល​ទេវបុត្ត​ ​ឋិតនៅ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​សួរ​ព្រះមានព្រះភាគ​ ​ដោយ​គាថា​ ​ថា​
​បពិត្រ​ព្រះអង្គ​អ្នកមាន​ព្យាយាម​ធំ​ ​(​យន្ត​ ​គឺ​សរីរៈ​នេះ​)​ ​មាន​ចក្រ​ ​៤​(​១​)​ ​មាន​ទ្វារ៩​ ​ដ៏​ពេញ​ ​(​ដោយ​វត្ថុ​មិន​ស្អាត​)​ ​ប្រកបដោយ​សេចក្តី​លោភ​ ​ជាស​រី​រៈ​ដូចជា​ភក់​ ​បុគ្គល​នឹង​យាត្រា​ ​(​ចេញ​ចាក​សរីរៈ​នោះ​)​ ​ដោយ​ប្រការ​ដូចម្តេច​បាន​។​
​[​៣០៦​]​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ថា​ ​បុគ្គល​កាត់​នូវ​ចំណង​ ​គឺ​ឧបនាហៈ​ផង​ ​នូវ​ព្រ័ត្រ​ ​គឺ​កិលេស​ផង​ ​នូវ​សេចក្តី​ប្រាថ្នា​ ​និង​ការ​លោភ​ដ៏​លាមក​ផង​ ​ដកចេញ​នូវ​តណ្ហា​ ​ព្រមទាំង​ឫស​ផង​ ​ទើប​យាត្រា​ ​(​ចេញ​ចាក​សរីរៈ​នោះ​បាន​)​ ​ដោយ​ប្រការ​យ៉ាងនេះ​ឯង​។​

​(​១​)​ ​សំដៅយក​ឥរិយាបថ៤​។​
ថយ | ទំព័រទី ១៧១ | បន្ទាប់