​មិន​មានចិត្ត​វិបល្លាស​ទេ​ ​ម្នាល​អានន្ទ​ ​ដ្បិត​សារីបុត្ត​ ​ជា​បណ្ឌិត​ ​ម្នាល​អានន្ទ​ ​សារីបុត្ត​ ​ជា​អ្នកមាន​បញ្ញា​ច្រើន​ ​ម្នាល​អានន្ទ​ ​សារីបុត្ត​ ​ជា​អ្នកមាន​បញ្ញា​ក្រាស់​ ​ម្នាល​អានន្ទ​ ​សារីបុត្ត​ ​មាន​បញ្ញា​ ​ជា​គ្រឿង​រីករាយ​ ​ម្នាល​អានន្ទ​ ​សារីបុត្ត​ ​មាន​បញ្ញា​រហ័ស​ ​ម្នាល​អានន្ទ​ ​សារីបុត្ត​ ​មាន​បញ្ញា​មុត​ ​ម្នាល​អានន្ទ​ ​សារីបុត្ត​ ​មាន​បញ្ញា​ ​ជា​គ្រឿង​ទម្លាយ​នូវ​កិលេស​ ​ម្នាល​អានន្ទ​ ​សារីបុត្ត​ ​គ្មាន​សេចក្តី​ប្រាថ្នា​ ​ម្នាល​អានន្ទ​ ​សារីបុត្ត​ ​ជា​អ្នក​សន្តោស​ ​ម្នាល​អានន្ទ​ ​សារីបុត្ត​ ​ជា​អ្នក​ស្ងប់ស្ងាត់​ ​ម្នាល​អានន្ទ​ ​សារីបុត្ត​ ​ជា​អ្នក​មិន​ច្រឡូកច្រឡំ​ ​ដោយ​គ្រហស្ថ​ ​ម្នាល​អានន្ទ​ ​សារីបុត្ត​ ​ជា​អ្នកមាន​ព្យាយាម​ប្រារព្ធ​ហើយ​ ​ម្នាល​អានន្ទ​ ​សារីបុត្ត​ ​ជា​អ្នក​ប៉ិន​សំដី​ ​ម្នាល​អានន្ទ​ ​សារីបុត្ត​ ​ជា​អ្នក​អត់ទ្រាំ​នឹង​ពាក្យសំដី​ ​ម្នាល​អានន្ទ​ ​សារីបុត្ត​ ​ជា​អ្នក​ដាស់តឿន​គេ​ ​ម្នាល​អានន្ទ​ ​សារីបុត្ត​ ​ជា​អ្នក​តិះដៀល​បុគ្គល​បាប​ ​ម្នាល​អានន្ទ​ ​មិនសមបើ​នឹងថា​ ​សារីបុត្ត​ ​មិន​គាប់ចិត្ត​នឹង​បុគ្គល​មិន​ពាល​ ​មិន​ប្រទូស្ត​ ​មិន​វង្វេង​ ​មិន​មានចិត្ត​វិបល្លាស​ទេ​។​
ថយ | ទំព័រទី ១៧៤ | បន្ទាប់