[​៣០៩​]​ ​គ្រា​កាលដែល​ព្រះមានព្រះភាគ​ ​កំពុង​ត្រាស់​សរសើរគុណ​ ​របស់​ព្រះ​សារីបុត្ត​មាន​អាយុ​ ​ក៏​សុសិ​មទេវ​បុត្ត​ ​ដែល​មាន​ទេវបុត្ត​ ​ជា​បរិស័ទ​ជាច្រើន​ ​ហែហម​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​ស្ថិតនៅ​ក្នុង​ទីសម​គួរ​។​ ​លុះ​សុសិ​មទេវ​បុត្ត​ ​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ហេតុ​នុ៎ះ​យ៉ាងនេះ​ឯង​ ​បពិត្រ​ព្រះ​សុគត​ ​ហេតុ​នុ៎ះ​យ៉ាងនេះ​ឯង​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មិនសមបើ​នឹងថា​ ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​មិន​គាប់ចិត្ត​នឹង​បុគ្គល​មិន​ពាល​ ​មិន​ប្រទូស្ត​ ​មិន​វង្វេង​ ​មិន​មានចិត្ត​វិបល្លាស​ទេ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ដ្បិត​ព្រះ​សារីបុត្ត​មាន​អាយុ​ ​ជា​បណ្ឌិត​។​បេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​ជា​អ្នក​តិះដៀល​បុគ្គល​បាប​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មិនសមបើ​នឹងថា​ ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​មិន​គាប់ចិត្ត​នឹង​បុគ្គល​មិន​ពាល​ ​មិនជា​អ្នក​ប្រទូស្ត​ ​មិន​វង្វេង​ ​មិន​មានចិត្ត​វិបល្លាស​ទេ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះថា​ ​ខ្ញុំ​ព្រះអង្គ​ ​បាន​ចូល​ទៅកាន់​សំណាក់​ទេវបុត្ត​ជា​បរិស័ទ​ ​ក៏បាន​ឮ​សំឡេង​ជាច្រើន​ ​ដូច្នេះ​ដែរ​ថា​ ​
ថយ | ទំព័រទី ១៧៥ | បន្ទាប់