[​៣១៩​]​ ​លំដាប់នោះ​ ​សហ​លី​ទេវបុត្ត​ ​ប្រារព្ធ​ចំពោះ​គ្រូ​ឈ្មោះ​ ​មក្ខ​លិ​គោ​សាល​ ​ហើយ​ពោល​គាថា​នេះ​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ថា​
​បុគ្គល​មានខ្លួន​សង្រួម​ហើយដោយ​ប្រពៃ​ ​ព្រោះ​ខ្ពើម​បាប​ដោយ​តបៈ​ ​លះបង់​នូវ​វាចា​ ​ជា​គ្រឿង​ឈ្លោះ​ជាមួយនឹង​មហាជន​ ​ជា​បុគ្គល​ស្ងប់​រម្ងាប់​ ​វៀរចាក​កម្ម​ប្រកបដោយ​ទោស​ ​ពោល​តែ​ពាក្យពិត​ ​បុគ្គល​មាន​សភាព​ដូច្នោះ​ ​រមែង​មិន​ធ្វើ​នូវ​បាប​ដោយពិត​។​

 [​៣២០​]​ ​លំដាប់នោះ​ ​និក​ទេវបុត្ត​ ​ប្រារព្ធ​និ​គន្ថ​នាដ​បុត្ត​ ​ហើយ​ពោល​គាថា​នេះ​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ថា​ ​
​ភិក្ខុ​ជា​បណ្ឌិត​ ​មាន​សេចក្តី​ខ្ពើម​បាប​ ​សង្រួម​ដោយ​ប្រពៃ​ ​គ្រប់​យាម​ទាំង៤​ ​ប្រាប់​នូវ​ហេតុ​ ​ដែល​ខ្លួន​ឃើញ​ហើយ​ផង​ ​នូវ​ហេតុ​ដែល​ខ្លួន​ឮ​ហើយ​ផង​ ​មិន​ឈ្មោះថា​ ​ធ្វើ​នូវ​អំពី​អាក្រក់​ដោយពិត​។​

 [​៣២១​]​ ​លំដាប់នោះ​ ​អាកោដ​ក​ទេវបុត្ត​ ​ប្រារព្ធ​ចំពោះ​ពួក​នានា​តិរ្ថិយ​ ​ហើយ​ពោល​នូវ​គាថា​នេះ​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ថា​ ​
ថយ | ទំព័រទី ១៨១ | បន្ទាប់