[​៣២៨​]​ ​ព្រះរាជា​ត្រាស់​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ដែល​មាន​ពួក​ ​មាន​គណៈ​ ​ជា​អាចារ្យ​របស់​គណៈ​ ​មាន​កេរ្តិ៍ឈ្មោះ​ប្រាកដ​ ​ជា​អ្នកមាន​យស​ ​ជា​អ្នកធ្វើ​នូវ​លទ្ធិ​ ​ដូចជា​កំពង់​ ​ដែល​ជន​ជាច្រើន​ ​សន្មត​ថា​ជា​សប្បុរស​ ​គឺ​គ្រូ​ឈ្មោះ​បូរណ​កស្សប១​ ​មក្ខ​លិ​គោ​សាល១​ ​និ​គន្ថ​នាដ​បុត្ត១​ ​សញ្ជយ​វេល​ដ្ឋ​បុត្ត១​ ​បកុ​ធ​កច្ចាយនៈ១​ ​អ​ជិត​កេស​កម្ពល១​ ​ឯស​មណ​ព្រាហ្មណ៍​ទាំងនោះ​ ​កាលដែល​ខ្ញុំ​ព្រះអង្គ​បាន​សួរ​ហើយ​ថា​ ​លោក​ទាំងឡាយ​ ​ប្តេជ្ញា​ខ្លួន​ថា​ ​ត្រាស់​ដឹង​នូវ​អនុត្តរសម្មាសម្ពោធិ​ញ្ញាណ​ឬ​ ​ក៏​មិន​ប្តេជ្ញា​ខ្លួន​ថា​ ​ត្រាស់​ដឹង​នូវ​អនុត្តរសម្មាសម្ពោធិ​ញ្ញាណ​ ​ចំណែក​ព្រះ​គោតម​ដ៏​ចម្រើន​ ​ក្មេង​ដោយ​កំណើត​ផង​ ​ថ្មី​ដោយ​ផ្នួស​ផង​ ​មែន​ឬ​។​
 [​៣២៩​]​ ​បពិត្រមហារាជ​ ​សភាវៈ៤​ ​ពួក​នេះ​ ​បុគ្គល​មិន​គប្បី​មើលងាយ​ថា​ ​ក្មេង​ ​មិន​គប្បី​រិះគន់​ថា​ ​ក្មេង​ឡើយ​ ​ឯស​ភាវៈ៤ពួក​នោះ​ ​តើ​ដូចម្តេច​ ​បពិត្រមហារាជ​ ​ក្សត្រិយ៍​ ​បុគ្គល​មិន​គប្បី​មើលងាយ​ថា​ ​ក្មេង​ ​មិន​គប្បី​រិះគន់​ថា​ ​ក្មេង១​ ​បពិត្រមហារាជ​ ​ពស់​ ​បុគ្គល​មិន​គប្បី​មើលងាយ​ថា​ ​ក្មេង​ ​មិន​គប្បី​រិះគន់​ថា​ ​ក្មេង១​ ​បពិត្រមហារាជ​ ​ភ្លើង​ ​
ថយ | ទំព័រទី ១៨៦ | បន្ទាប់