​បុគ្គល​មិន​គប្បី​មើលងាយ​ថា​ ​ក្មេង​ ​មិន​គប្បី​រិះគន់​ថា​ក្មេង​ ​គឺថា​ភ្លើង​តិច១​ ​បពិត្រមហារាជ​ ​ភិក្ខុ​ ​បុគ្គល​មិន​គប្បី​មើលងាយ​ថា​ ​ក្មេង​ ​មិន​គប្បី​រិះគន់​ថា​ក្មេង១​ ​បពិត្រមហារាជ​ ​សភាវៈ៤ពួក​នេះឯង​ ​បុគ្គល​មិន​គប្បី​មើលងាយ​ថា​ ​ក្មេង​ ​មិន​គប្បី​រិះគន់​ថា​ក្មេង​ឡើយ​។​
 [​៣៣០​]​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ពាក្យ​នេះ​រួចហើយ​ ​ព្រះ​សុគត​ជា​សាស្តា​ ​លុះ​ត្រាស់​ពាក្យ​នេះ​រួចហើយ​ ​ក៏​ទ្រង់​ត្រាស់​ពាក្យ​ដូច្នេះ​ ​តទៅទៀត​ថា​ ​
​បុគ្គល​មិន​គប្បី​មើលងាយ​ក្សត្រិយ៍​ ​ដែល​បរិបូណ៌​ដោយ​ជាតិ​ ​មាន​ជាតិ​ដ៏​ខ្ពង់ខ្ពស់​ ​មានយស​បរិវារ​ថា​ ​ក្មេង​ ​មិន​គប្បី​រិះគន់​ក្សត្រិយ៍​នោះ​ថា​ ​ក្មេង​ទេ​ ​ព្រោះ​ក្សត្រិយ៍​នោះ​ ​រមែង​មានឋានៈជា​ធំជាង​មនុស្ស​ ​លុះ​បាន​សោយរាជ​សម្បត្តិ​ហើយ​ ​
ថយ | ទំព័រទី ១៨៧ | បន្ទាប់