ក្សត្រិយ៍នោះ ទ្រង់ក្រោធឡើង រមែងព្យាយាមដ៏ក្លាខ្លាំង ចំពោះបុគ្គលនោះ ដោយព្រះរាជអាជ្ញា ព្រោះហេតុនោះ បុគ្គល កាលរក្សានូវជីវិតរបស់ខ្លួន គប្បីវៀរនូវក្សត្រិយ៍នោះ បុគ្គលឃើញនូវពស់ ក្នុងទីណា ទោះក្នុងស្រុកក្តី ព្រៃក្តី កុំគប្បីមើលងាយថាតូច កុំគប្បីបំពាននូវពស់នោះថាតូច ព្រោះពស់ មានតេជះ តែងត្រាច់ទៅដោយភេទ មានប្រការផ្សេងៗ ពស់នោះ បើចួបនឹងមនុស្សប្រុសក្តី ស្រីក្តី ដែលល្ងង់ តែងចឹកក្នុងកាលណាមួយ ព្រោះហេតុនោះ បុគ្គល កាលរក្សាជីវិតរបស់ខ្លួន គប្បីវៀរពស់នោះឲ្យស្រឡះ បុគ្គលមិនគប្បីមើលងាយភ្លើង ដែលមានអណ្តាត មានចំណី គឺឧសច្រើន មានផ្លូវ គឺស្នាមប្រឆេះខ្មៅ ថាជាភ្លើងតិច កុំគប្បីបំពានភ្លើងនោះ