​[​៤១​]​ ​ព្រះអង្គ​ត្រាស់​ថា​ ​អើ​ខ្ទម​របស់​តថាគត​ ​គ្មានសោះ​ទេ​ ​អើ​សំបុក​ក៏​គ្មានសោះ​ទេ​ ​អើ​តំណ​វង្ស​ក៏​គ្មានសោះ​ដែរ​ ​អើត​ថា​គត​រួចចាក​ចំណង​ជា​ប្រាកដហើយ​។​
​[​៤២​]​ ​ទេវតា​ទូល​សួរ​ថា​ ​ចុះ​ខ្ញុំ​ពោល​សំដៅ​អ្វី​ថា​ជា​ខ្ទម​ ​របស់​ព្រះអង្គ​ ​ខ្ញុំ​ពោល​សំដៅ​អ្វី​ថា​ជា​សំបុក​ ​របស់​ព្រះអង្គ​ ​ខ្ញុំ​ពោល​សំដៅ​អ្វី​ ​ថា​ជា​តំណ​វង្ស​របស់​ព្រះអង្គ​ ​ខ្ញុំ​ពោល​សំដៅ​អ្វី​ ​ថា​ជា​ចំណង​ ​របស់​ព្រះអង្គ​។​
​[​៤៣​]​ ​ព្រះអង្គ​ត្រាស់​តប​ថា​ ​អ្នកពោល​សំដៅ​មាតា​ ​ទុកជា​ខ្ទម​ ​អ្នកពោល​សំដៅ​ភរិយា​ ​ទុកជា​សំបុក​ ​អ្នកពោល​សំដៅ​ពួក​បុត្រ​ ​ទុកជា​តំណ​វង្ស​ ​អ្នកពោល​សំដៅ​តណ្ហា​ ​ទុកជា​ចំណង​ ​របស់​តថាគត​។​
​[​៤៤​]​ ​ទេវតា​ទូល​ថា​ ​ព្រះអង្គ​គ្មាន​ខ្ទម​មែនហើយ​ ​គ្មាន​សំបុក​មែនហើយ​ ​គ្មាន​តំណ​វង្ស​មែនហើយ​ ​ព្រះអង្គ​រួចចាក​ចំណង​ពិតមែនហើយ​។​
ថយ | ទំព័រទី ១៩ | បន្ទាប់