ឬមានពលថ្មើរជើងរក្សាក៏ដោយ តែថាបុគ្គលនោះ ឈ្មោះថា មិនរក្សាខ្លួនដោយពិត សេចក្តីនោះ ព្រោះហេតុដូចម្តេច ព្រោះថា ការរក្សានេះ ជាខាងក្រៅ ការរក្សានេះ មិនមែនជាការរក្សាខាងក្នុងទេ ព្រោះហេតុនោះ បុគ្គលទាំងនោះ ទើបឈ្មោះថា មិនរក្សាខ្លួនទេ លុះតែបុគ្គលណាមួយ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត បុគ្គលនោះ ទើបឈ្មោះថា រក្សាខ្លួន បុគ្គលនោះ ទុកជាមិនមានពលដំរីរក្សា មិនមានពលសេះរក្សា មិនមានពលរថរក្សា មិនមានពលថ្មើរជើងរក្សាក៏ដោយ គង់តែបុគ្គលទាំងនោះ ឈ្មោះថា រក្សាខ្លួនដោយពិត សេចក្តីនោះ ព្រោះហេតុដូចម្តេច ព្រោះថា ការរក្សានេះជាខាងក្នុង ការរក្សានេះ មិនមែនជាការរក្សាខាងក្រៅទេ ព្រោះហេតុនោះ បុគ្គលទាំងនោះ ទើបឈ្មោះថា រក្សាខ្លួន។
[៣៤២] ព្រះមានព្រះភាគត្រាស់ថា បពិត្រមហារាជ សេចក្តីនុ៎ះយ៉ាងនេះឯង បពិត្រមហារាជ សេចក្តីនុ៎ះ យ៉ាងនេះឯង បពិត្រមហារាជ មែនហើយ បុគ្គលណាមួយ ប្រព្រឹត្តទុច្ចរិតដោយកាយ។បេ។ ខ្លួនរបស់បុគ្គលទាំងនោះ ឈ្មោះថា មិនរក្សាទេ សេចក្តីនោះ ព្រោះហេតុដូចម្តេច បពិត្រមហារាជ ព្រោះថា ការរក្សានេះ ជាខាងក្រៅ