​អប្ប​ក​សូត្រ​ ​ទី៦​


 [​៣៤៤​]​ ​ជិត​ក្រុង​សាវត្ថី​.​.​.​ ​លុះ​ព្រះបាទ​បសេនទិកោសល​ ​គង់​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នៅក្នុង​ទីស្ងាត់​ ​សម្ងំ​នៅតែ​ម្នាក់ឯង​ ​ក្នុង​ទីឯណោះ​ ​មាន​សេចក្តី​ត្រិះរិះ​ក្នុងចិត្ត​ ​កើតឡើង​យ៉ាងនេះ​ថា​ ​សត្វ​ទាំងឡាយ​ឯណា​ ​បាន​នូវ​ភោគៈ​ដ៏​ថ្លៃថ្លា​ ​លើសលុប​ហើយ​ ​មិន​ស្រវឹង​ ​(​ដោយ​មានះ​)​ផង​ ​មិន​ប្រមាទ​ផង​ ​មិនដល់​នូវ​សេចក្តី​ប្រាថ្នា​ក្នុង​កាម​ផង​ ​មិន​ប្រតិបត្តិ​ខុស​ ​ក្នុង​សត្វ​ទាំងឡាយ​ផង​ ​សត្វ​ទាំងនោះ​ ​មាន​ចំនួន​តិច​ក្នុង​លោក​ ​មួយទៀត​ ​សត្វ​ទាំងឡាយ​ណា​ ​បាន​នូវ​ភោគៈ​ដ៏​ថ្លៃថ្លា​ ​លើសលុប​ហើយ​ ​តែង​ស្រវឹង​ផង​ ​ប្រមាទ​ផង​ ​ដល់​នូវ​សេចក្តី​ប្រាថ្នា​ ​ក្នុង​កាម​ផង​ ​ប្រតិបត្តិ​ខុស​ ​ក្នុង​សត្វ​ទាំងឡាយ​ផង​ ​សត្វ​ទាំងនោះ​ ​មាន​ចំនួន​ច្រើន​ក្នុង​លោក​ ​ដោយពិត​។​
ថយ | ទំព័រទី ២០១ | បន្ទាប់