មានទ្រព្យ និងស្រូវច្រើន ពោលនូវពាក្យកុហក ចំពោះហេតុដែលដឹងច្បាស់ ព្រោះកាមជាហេតុ ព្រោះកាមជាដំណើរ ព្រោះកាមជាអធិករណ៍ អំពើនោះ នឹងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលជាអង្វែង ដល់ពួកជនទាំងនោះ។
[៣៤៩] ព្រះមានព្រះភាគ ទ្រង់បានត្រាស់ពាក្យនេះហើយ។បេ។
ពួកសត្វ មានសេចក្តីត្រេកអរខ្លាំង ក្នុងកាម និងភោគៈទាំងឡាយ ប្រាថ្នាជ្រុលជ្រប់ ក្នុងកាមទាំងឡាយ មិនដឹងនូវទោស ដែលប្រព្រឹត្តល្មើស ដូចជាត្រីមិនស្គាល់លប ដែលគេដាក់ហើយ ពួកសត្វនោះ រមែងមានសេចក្តីក្តៅក្រហាយ ក្នុងកាលជាខាងក្រោយ ព្រោះថា ផលនៃកម្មនោះ ជាផលលាមក។