​ពោល​យ៉ាងនេះ​ថា​ ​បណ្តា​កាម​ទាំងឡាយ​ ​ក្លិន​ប្រសើរ​ជាងគេ​ ​ព្រះរាជា​ពួក​ខ្លះ​ ​ពោល​យ៉ាងនេះ​ថា​ ​បណ្តា​កាម​ទាំងឡាយ​ ​រស​ប្រសើរ​ជាងគេ​ ​ព្រះរាជា​ពួក​ខ្លះ​ ​ពោល​យ៉ាងនេះ​ថា​ ​បណ្តា​កាម​ទាំងឡាយ​ ​ផ្សព្វ​ប្រសើរ​ជាងគេ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បណ្តា​កាម​ទាំងឡាយ​ ​អ្វី​ហ្ន៎​ ​ដែល​ប្រសើរ​ជាងគេ​។​
 [​៣៦៥​]​ ​ព្រះអង្គ​ត្រាស់​ថា​ ​បពិត្រមហារាជ​ ​បណ្តា​កាមគុណ​ទាំង៥​ ​តថាគត​ពោល​សំដៅត្រង់​របស់​ជាទី​គាប់ចិត្ត​បំផុត​ ​ថា​ប្រសើរ​ជាងគេ​ ​បពិត្រមហារាជ​ ​ព្រោះថា​ ​រូប​ទាំងឡាយ​ណា​ ​ជាទី​គាប់ចិត្ត​របស់​បុគ្គល​ខ្លះ​ ​រូប​ទាំងនោះ​ ​ទៅជា​មិន​គាប់ចិត្ត​ ​របស់​បុគ្គល​ខ្លះ​ក៏​មាន​ ​បុគ្គល​នោះ​ ​មាន​សេចក្តី​ពេញចិត្ត​ ​មានតម្រិះ​បរិបូណ៌​ដោយ​រូប​ទាំងឡាយ​ណា​ ​បុគ្គល​នោះ​ ​ក៏​មិន​ប្រាថ្នា​រូប​ឯទៀត​ ​ដែល​លើសលុប​ ​ឬ​ឧត្តម​ជាង​រូប​ទាំងនោះ​ឡើយ​ ​រូប​ទាំងនោះ​ ​ជា​រូប​ក្រៃលែង​ ​របស់​បុគ្គល​នោះ​ ​រូប​ទាំងនោះ​ ​ជា​រូប​ប្រសើរ​លើស​ ​របស់​បុគ្គល​នោះ​។​ ​បពិត្រមហារាជ​ ​សំឡេង​ទាំងឡាយ​ណា​.​.​.​ ​បពិត្រមហារាជ​ ​ក្លិន​ទាំងឡាយ​ណា​.​.​.​ ​បពិត្រមហារាជ​ ​រស​ទាំងឡាយ​ណា​.​.​.​ ​បពិត្រមហារាជ​ ​ផ្សព្វ​ទាំងឡាយ​ណា
ថយ | ទំព័រទី ២២០ | បន្ទាប់