ជាទីគាប់ចិត្តបុគ្គលខ្លះ ផ្សព្វទាំងនោះ ទៅជាមិនជាទីគាប់ចិត្តបុគ្គលខ្លះក៏មាន បុគ្គលនោះ មានសេចក្តីពេញចិត្ត មានតម្រិះបរិបូណ៌ដោយផ្សព្វទាំងឡាយណា បុគ្គលនោះ ក៏មិនប្រាថ្នានូវផ្សព្វឯទៀត សូម្បីលើសលុប ឬឧត្តមជាងផ្សព្វទាំងនោះឡើយ ផ្សព្វទាំងនោះ ជាផ្សព្វក្រៃលែង របស់បុគ្គលនោះ ផ្សព្វទាំងនោះ ជាផ្សព្វប្រសើរលើស របស់បុគ្គលនោះ។
[៣៦៦] ក្នុងសម័យនោះឯង ឧបាសកឈ្មោះ ចន្ទនង្គលិកៈ អង្គុយនៅក្នុងបរិស័ទនោះ។ លំដាប់នោះ ចន្ទនង្គលិកឧបាសក ក្រោកអំពីអាសនៈ ធ្វើសំពត់ឧត្តរាសង្គ ឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ចំពោះព្រះមានព្រះភាគ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ សូមសំដែងហេតុមួយ បពិត្រព្រះសុគត ខ្ញុំព្រះអង្គ សូមសំដែងហេតុមួយ។ ព្រះមានព្រះភាគ បានត្រាស់ថា ម្នាលចន្ទនង្គលិកៈ អ្នកចូរសំដែងហេតុនោះចុះ។ លំដាប់នោះ ចន្ទនង្គលិកឧបាសក បានសរសើរព្រះមានព្រះភាគ ក្នុងទីចំពោះព្រះភក្ត្រ ដោយគាថាដ៏សមគួរ ដល់សេចក្តីនោះថា