ហើយសូត្រក្នុងកាលដែលនាំមកនូវភត្តដល់អញ អញនឹងឲ្យកហាបណៈមួយរយ ជានិច្ចភត្ត ដល់អ្នករាល់ថ្ងៃ។ សុទស្សនមាណព ទទួលព្រះរាជឱង្ការព្រះបាទបសេនទិកោសលថា សូមទ្រង់ព្រះមេត្តាប្រោស ប្រសើរណាស់ ក៏រៀននូវគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគហើយ សូត្រក្នុងកាលនាំភត្តមកថ្វាយព្រះបាទបសេនទិកោសលថា
[៣៧១] គ្រានោះឯង ព្រះបាទបសេនទិកោសល ទ្រង់កំណត់អង្ករមួយនាឡិតាមលំដាប់។ ក្នុងសម័យតមកទៀត ទើបព្រះបាទបសេនទិកោសល មានព្រះកាយផូរផង់ល្អ ទ្រង់យកព្រះហស្តស្ទាបព្រះអង្គហើយ បន្លឺនូវឧទាននេះ ក្នុងវេលានោះថា ឱហ្ន៎ ព្រះមានព្រះភាគនោះ ទ្រង់អនុគ្រោះយើងដោយប្រយោជន៍២ប្រការគឺ ប្រយោជន៍បច្ចុប្បន្ន១ ប្រយោជន៍បរលោក១។
មនុស្ស មានស្មារតីសព្វកាល ដឹងប្រមាណក្នុងភោជនដែលខ្លួនបានហើយ រមែងមានវេទនាស្រាល អាហារនោះ តែងរក្សាអាយុ ជ្រួតជ្រាបបន្តិចម្តងៗ។