​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក៏​ក្នុង​សង្គ្រាម​នោះ​ ​ព្រះបាទ​បសេនទិកោសល​ ​ទ្រង់​ផ្ចាញ់​ព្រះបាទ​អជាត​សត្តុ​ ​វេ​ទេ​ហិ​បុត្ត​ ​ជា​ឥស្សរៈ​ ​ក្នុង​ដែន​មគធៈ​ ​ឲ្យ​បរាជ័យ​ហើយ​ ​ចាប់​យក​ព្រះបាទ​អជាត​សត្តុ​នោះ​បាន​ទាំង​រស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​គ្រានោះ​ឯង​ ​ព្រះបាទ​បសេនទិកោសល​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​ព្រះបាទ​អជាត​សត្តុ​ ​វេ​ទេ​ហិ​បុត្ត​ ​ជា​ឥស្សរៈ​ ​ក្នុង​ដែន​មគធៈ​នេះ​ ​ប្រទូស្ត​ចំពោះ​អាត្មាអញ​ ​ដែល​ជា​អ្នក​មិន​ប្រទូស្ត​ក៏​មែនហើយ​ ​តែថា​ ​ស្តេច​នោះ​ ​ត្រូវជា​ក្មួយ​របស់​អាត្មាអញ​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​ ​រឹបយក​ពលដំរី​ទាំងអស់​ ​រឹបយក​ពលសេះ​ទាំងអស់​ ​រឹបយក​ពល​រថ​ទាំងអស់​ ​រឹបយក​ពលថ្មើរជើង​ទាំងអស់​ ​របស់​ព្រះបាទ​អជាត​សត្តុ​ ​វេ​ទេ​ហិ​បុត្ត​ ​ជា​ឥស្សរៈ​ ​ក្នុង​ដែន​មគធៈ​ ​ហើយ​លែង​ព្រះបាទ​អជាត​សត្តុ​នោះ​ ​ឲ្យ​រួច​ទៅ​ទាំង​រស់​វិញ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​គ្រានោះ​ ​ព្រះបាទ​បសេនទិកោសល​ ​ក៏បាន​រឹបយក​ពលដំរី​ទាំងអស់​ ​រឹបយក​ពលសេះ​ទាំងអស់​ ​រឹបយក​ពល​រថ​ទាំងអស់​ ​រឹបយក​ពលថ្មើរជើង​ទាំងអស់​ ​របស់​ព្រះបាទ​អជាត​សត្តុ​ ​វេ​ទេ​ហិ​បុត្ត​ ​ជា​ឥស្សរៈ​ ​ក្នុង​ដែន​មគធៈ​ ​ហើយ​លែង​ព្រះបាទ​អជាត​សត្តុ​នោះ​ ​ឲ្យ​រួច​ទៅ​ទាំង​រស់​វិញ​។​
ថយ | ទំព័រទី ២៣១ | បន្ទាប់