បពិត្រព្រះអង្គដ៏ចំរើន ធម៌តែមួយ ដែលឲ្យសម្រេចប្រយោជន៍ទាំងពីរ គឺប្រយោជន៍ក្នុងលោកនេះ១ ប្រយោជន៍ក្នុងលោកខាងមុខ១ តើដូចម្តេចខ្លះ។
[៣៨៣] ព្រះអង្គត្រាស់ថា បពិត្រមហារាជ ធម៌តែមួយ គឺអប្បមាទធម៌ តែងឲ្យសម្រេចប្រយោជន៍ទាំងពីរ គឺប្រយោជន៍ក្នុងលោកនេះ១ ប្រយោជន៍ក្នុងលោកខាងមុខ១។ បពិត្រមហារាជ ដានជើងណាមួយ នៃពួកសត្វដែលដើរលើផែនដី ដានជើងទាំងអស់នោះ រមែងប្រជុំចុះ ក្នុងដានជើងដំរី ដានជើងដំរី ប្រាកដជាធំជាងដានជើងសត្វទាំងអម្បាលនោះ ព្រោះថា ដានជើងដំរី ជាដានជើងធំ យ៉ាងណាមិញ បពិត្រមហារាជ ធម៌តែមួយ គឺអប្បមាទធម៌ តែងឲ្យសម្រេចប្រយោជន៍ទាំងពីរ គឺប្រយោជន៍ក្នុងលោកនេះ១ ប្រយោជន៍ក្នុងលោកខាងមុខ១ យ៉ាងនោះឯង។