ចម្រើននូវសម្មាសង្កប្ប... ចម្រើននូវសម្មាវាចា... ចម្រើននូវសម្មាកម្មន្ត... ចម្រើននូវសម្មាអាជីវៈ... ចម្រើននូវសម្មាវាយាមៈ... ចម្រើននូវសម្មាសតិ... ចម្រើននូវសម្មាសមាធិ ដែលអាស្រ័យវិវេក អាស្រ័យវិរាគ អាស្រ័យនិរោធ មានកិរិយាបង្អោនចិត្តទៅ ដើម្បីលះបង់កិលេស។ ម្នាលអានន្ទ ភិក្ខុអ្នកមានមិត្តល្អ អ្នកមានសម្លាញ់ល្អ អ្នកបង្អោនទៅរកកល្យាណជន តែងចម្រើននូវមគ្គ ប្រកបដោយអង្គ៨ដ៏ប្រសើរ តែងធ្វើឲ្យរឿយៗ នូវមគ្គប្រកបដោយអង្គ៨ដ៏ប្រសើរ ដោយប្រការយ៉ាងនេះឯង។ ម្នាលអានន្ទ ភាពនៃបុគ្គលអ្នកមានមិត្តល្អ អ្នកមានសម្លាញ់ល្អ អ្នកបង្អោនទៅរកកល្យាណជន នេះជាតួមគ្គព្រហ្មចរិយៈទាំងមូល ដោយហេតុណា ហេតុនោះ បុគ្គលត្រូវដឹង ដោយបរិយាយនេះឯង។ ម្នាលអានន្ទ សត្វទាំងឡាយ មានជាតិជាធម្មតា រមែងរួចចាកជាតិ សត្វទាំងឡាយ មានជរាជាធម្មតា រមែងរួចចាកជរា សត្វទាំងឡាយ មានព្យាធិជាធម្មតា រមែងរួចចាកព្យាធិ សត្វទាំងឡាយ មានមរណៈជាធម្មតា រមែងរួចចាកមរណៈ សត្វទាំងឡាយ មានសោក បរិទេវៈ ទុក្ខ ទោមនស្ស និងឧបាយាសជាធម្មតា រមែងរួចចាកសោក បរិទេវៈ ទុក្ខ ទោមនស្ស