បពិត្រព្រះអង្គដ៏ចំរើន នាកាលរាត្រីបឋមយាម កន្លងហើយ ស្រាប់តែទេវតាមួយអង្គ មានរស្មីរុងរឿង ញុំាងស្ទឹងតបោទាទាំងមូល ឲ្យភ្លឺស្វាងរុងរឿង ចូលមករកខ្ញុំព្រះអង្គ លុះចូលមកដល់ហើយ ក៏ឋិតនៅនាអាកាស ពោលគាថានេះថា
បពិត្រព្រះអង្គដ៏ចំរើន កាលទេវតានោះ និយាយយ៉ាងនេះហើយ ខ្ញុំព្រះអង្គ បាននិយាយតបនឹងទេវតានោះ ដោយគាថា ដូច្នេះថា
នែភិក្ខុ លោកមិននៅបរិភោគ (កាមគុណ) មកដើរបិណ្ឌបាត ម្តេចក៏លោកមិនបរិភោគ ហើយសឹមត្រាច់បិណ្ឌបាត នែភិក្ខុ ចូរលោកបរិភោគ ហើយសឹមត្រាច់បិណ្ឌបាតចុះ កុំឲ្យកាល (នៅក្មេង) កន្លងហួសលោកឡើយ។
បពិត្រព្រះអង្គដ៏ចំរើន កាលទេវតានោះ និយាយយ៉ាងនេះហើយ ខ្ញុំព្រះអង្គ បាននិយាយតបនឹងទេវតានោះ ដោយគាថា ដូច្នេះថា
អាត្មាមិនដឹងកាល (ដែលត្រូវស្លាប់) ទេ ព្រោះកាល (ត្រូវស្លាប់) កំបាំងជិតមិនប្រាកដសោះ ហេតុនោះ បានជាអាត្មា មិននៅបរិភោគ មកត្រាច់បិណ្ឌបាត កុំឲ្យកាល (ធ្វើសមណធម៌) កន្លងហួសអាត្មាឡើយ។