សេចក្តីត្រិះរិះ យ៉ាងនេះថា ព្រះរាជាជាអ្នកមិនប្រមាទ អាស្រ័យសេចក្តីមិនប្រមាទ បើដូច្នោះ មានតែយើងទាំងឡាយ ជាអ្នកមិនប្រមាទ អាស្រ័យសេចក្តីមិនប្រមាទដែរ។ បពិត្រមហារាជ កាលបើព្រះអង្គជាអ្នកមិនប្រមាទ អាស្រ័យសេចក្តីមិនប្រមាទហើយ សូម្បីពួកពល គង់មានសេចក្តីត្រិះរិះ យ៉ាងនេះថា ព្រះរាជា ជាអ្នកមិនប្រមាទ អាស្រ័យសេចក្តីមិនប្រមាទ បើដូច្នោះ មានតែយើងទាំងឡាយ ជាអ្នកមិនប្រមាទ អាស្រ័យសេចក្តីមិនប្រមាទដែរ។ បពិត្រមហារាជ កាលបើព្រះអង្គ ជាអ្នកមិនប្រមាទ អាស្រ័យសេចក្តីមិនប្រមាទហើយ សូម្បីអ្នកនិគម និងអ្នកជនបទ គង់មានសេចក្តីត្រិះរិះ យ៉ាងនេះថា ព្រះរាជា ជាអ្នកមិនប្រមាទ អាស្រ័យសេចក្តីមិនប្រមាទ បើដូច្នោះ មានតែយើងទាំងឡាយ ជាអ្នកមិនប្រមាទ អាស្រ័យសេចក្តីមិនប្រមាទដែរ។ បពិត្រមហារាជ កាលបើព្រះអង្គជាអ្នកមិនប្រមាទ អាស្រ័យសេចក្តីមិនប្រមាទហើយ សូម្បីខ្លួនក្តី ក៏នឹងឈ្មោះថា ព្រះអង្គបានគ្រប់គ្រងរក្សា ស្រីស្នំក្តី ក៏នឹងឈ្មោះថា ព្រះអង្គបានគ្រប់គ្រងរក្សា ព្រះឃ្លាំង និងជង្រុកក្តី ក៏នឹងឈ្មោះថា ព្រះអង្គបានគ្រប់គ្រងរក្សា។