[៣៨៩] ព្រះមានព្រះភាគ បានត្រាស់នូវគាថានេះ។បេ។
បុគ្គលកាលប្រាថ្នានូវភោគៈទាំងឡាយ ឲ្យច្រើនលើសលុបតៗទៅ (គួរតែធ្វើសេចក្តីមិនប្រមាទ) បណ្ឌិតទាំងឡាយ តែងសរសើរនូវសេចក្តីមិនប្រមាទ ក្នុងបុញ្ញកិរិយាវត្ថុទាំងឡាយ បណ្ឌិតអ្នកមិនប្រមាទ តែងបានសម្រេចប្រយោជន៍ទាំងពីរ គឺ ប្រយោជន៍ណាក្នុងបច្ចុប្បន្នក្តី ប្រយោជន៍ណា ក្នុងបរលោកក្តី ធីរជនឈ្មោះថា បណ្ឌិត ព្រោះបាននូវប្រយោជន៍នោះៗ។

បឋមាបុត្តកសូត្រ ទី៩
[៣៩០] ទៀបក្រុងសាវត្ថី... គ្រានោះឯង ព្រះបាទបសេនទិកោសល ស្តេចចូលទៅគាល់ព្រះមានព្រះភាគ ទាំងក្នុងវេលាថ្ងៃត្រង់ លុះស្តេចយាងដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយទ្រង់គង់ក្នុងទីសមគួរ។ លុះព្រះបាទបសេនទិកោសល គង់ក្នុងទីសមគួរហើយ