​តែង​ធ្វើខ្លួន​ឲ្យ​សុខ​ ​បំពេញ​ខ្លួន​។​បេ​។​ ​កាលបើ​ភោគ​សម្បត្តិ​ទាំងនោះ​ ​ដែល​សប្បុរស​នោះ​ ​ប្រើប្រាស់​ដោយ​ប្រពៃ​ ​យ៉ាងនេះ​ហើយ​ ​តែង​ដល់​នូវ​ការប្រើ​ប្រាស់​បាន​ ​មិនដល់​នូវ​ការ​អស់​ទៅ​ឡើយ​ ​យ៉ាងនោះ​ឯង​។​ ​
 ​[​៣៩៣​]​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​នូវ​ពាក្យ​នេះ​ហើយ​។​បេ​។​
​បុរស​ ​បាន​ចួប​ប្រទះ​នឹង​ទឹក​ ​ដែល​ដក់​នៅក្នុង​ទី​គ្មាន​មនុស្ស​ ​ជា​ទឹកផឹក​មិនបាន​ ​យ៉ាងណាមិញ​ ​បុរស​អាក្រក់​ ​បាន​នូវ​ទ្រព្យ​ហើយ​ ​មិន​ប្រើប្រាស់​ខ្លួនឯង​ ​មិន​ឲ្យ​ទាន​ ​យ៉ាងនោះ​ឯង​ ​ឯ​អ្នកប្រាជ្ញ​ ​ជា​អ្នកចេះដឹង​នោះ​ ​បើ​បាន​ភោគ​សម្បត្តិ​ហើយ​ ​តែង​ប្រើប្រាស់​ខ្លួនឯង​ខ្លះ​ ​ធ្វើ​កិច្ច​ឯ​ទៀ​តៗ​ខ្លះ​ ​អ្នកប្រាជ្ញ​នោះ​ ​ជា​បុគ្គល​ប្រសើរ​ ​ចំណាយ​ចិញ្ចឹម​ពួក​ញាតិ​ខ្លះ​ ​ឥតមាន​គេ​តិះដៀល​ ​(​លុះ​ស្លាប់​ទៅ​)​ ​ក៏​ទៅកាន់​ស្ថានសួគ៌​។​
ថយ | ទំព័រទី ២៤៧ | បន្ទាប់