​[​៣៩៥​]​ ​បពិត្រមហារាជ​ ​ពាក្យ​នេះ​យ៉ាងនេះ​ហើយ​ ​បពិត្រមហារាជ​ ​ពាក្យ​នេះ​ ​យ៉ាងនេះ​ហើយ​ ​បពិត្រមហារាជ​ ​កាលពី​ព្រេងនាយ​មក​ ​សេដ្ឋី​គហបតី​នោះ​ ​បាន​ឲ្យ​គេ​ប្រតិបត្តិ​ព្រះ​ត​គរ​សិខី​បច្ចេក​សម្ពុទ្ធ​ ​ដោយ​បិណ្ឌបាត​ថា​ ​អ្នក​ទាំងឡាយ​ ​ចូរ​ឲ្យ​នូវ​ដុំ​បាយ​ដល់​សមណៈ​ ​ដូច្នេះ​ ​លុះ​ពោល​រួចហើយ​ ​ក៏​ក្រោក​អំពី​អាសនៈ​ ​ចៀសចេញ​ទៅ​ ​លុះ​សេដ្ឋី​គហបតី​នោះ​ ​ឲ្យ​រួចហើយ​ ​ជា​អ្នកមាន​សេចក្តី​ក្តៅក្រហាយ​ ​ក្នុង​ពេល​ជា​ខាងក្រោយ​ថា​ ​ទាសៈ​ទាំងឡាយ​ក្តី​ ​កម្មករ​ទាំងឡាយ​ក្តី​ ​គប្បី​បរិភោគ​នូវ​បិណ្ឌបាត​នេះ​ប្រសើរ​ជាង​ ​មិន​តែប៉ុណ្ណោះ​ ​សេដ្ឋី​គហបតី​នោះ​ ​បាន​ទាំង​ផ្តាច់​ជីវិត​កូន​ម្នាក់​របស់​បង​ ​ព្រោះ​ហេតុ​នៃ​ទ្រព្យ​។​ ​បពិត្រមហារាជ​ ​សេដ្ឋី​គហបតី​នោះ​ ​បាន​ឲ្យ​គេ​ប្រតិបត្តិ​ព្រះ​ត​គរ​សិខី​បច្ចេក​សម្ពុទ្ធ​ ​ដោយ​បិណ្ឌបាត​ហើយ​ ​បាន​ទៅកាន់​សុគតិ​សួគ៌​ទេវលោក​ ​អស់​វារៈ៧ដង​ ​ដោយ​វិបាក​របស់​កម្ម​នោះ​ឯង​ ​បាន​ដំណែង​ជា​សេដ្ឋី​ ​ក្នុង​ក្រុង​សាវត្ថី​នេះឯង​ ​អស់​វារៈ៧ដង​ ​ដោយ​សេសសល់​ផលកម្ម​នោះ​ឯង​។​ ​បពិត្រមហារាជ​ ​លុះ​សេដ្ឋី​គហបតី​នោះ​ឲ្យ​រួចហើយ​ ​ជា​អ្នកមាន​សេចក្តី​ក្តៅក្រហាយ​ ​ក្នុង​ពេល​ជា​ខាងក្រោយ​ថា​ ​ទាសៈ​ទាំងឡាយ​ក្តី​ ​កម្មករ​ទាំងឡាយ​ក្តី​ ​គប្បី​បរិភោគ​នូវ​បិណ្ឌបាត​នេះ​ប្រសើរ​ជាង​ ​ដោយ​វិបាក​នៃ​កម្ម​នោះ​ ​បាន​ជា​សេដ្ឋី​គហបតី​នោះ​ ​មិន​បង្អោន​ចិត្ត​ទៅ​ ​ដើម្បី​បរិភោគ​នូវ​ភត្ត​ឆ្ងាញ់​ពិសា​
ថយ | ទំព័រទី ២៤៩ | បន្ទាប់