មិនបង្អោនចិត្តទៅ ដើម្បីប្រើប្រាស់សំពត់ល្អថ្លៃថ្លា មិនបង្អោនចិត្តទៅ ដើម្បីប្រើប្រាស់យានល្អ មិនបង្អោនចិត្តទៅ ដើម្បីបរិភោគបញ្ចកាមគុណដ៏ថ្លៃថ្លា។ បពិត្រមហារាជ សេដ្ឋីគហបតីនោះ ផ្តាច់ជីវិតកូនប្រុសម្នាក់ របស់បង ព្រោះហេតុនៃទ្រព្យ បានជាឆេះនៅក្នុងនរក អស់ឆ្នាំជាច្រើន អស់ពាន់នៃឆ្នាំជាច្រើន អស់សែននៃឆ្នាំជាច្រើន ដោយវិបាកនៃកម្មនោះ ជនទាំងឡាយ តែងទៅនាំយកទ្រព្យសេដ្ឋីគ្មានកូននេះ មកដាក់ព្រះឃ្លាំង អស់វារៈជាគម្រប់៧ដងនេះហើយ ដោយសេសសល់នៃផលកម្មនោះឯង អស់រយនៃឆ្នាំជាច្រើន។ បពិត្រមហារាជ បុណ្យចាស់របស់សេដ្ឋីគហបតីនោះ អស់រលីងទៅ ទាំងបុណ្យថ្មី គាត់ក៏មិនសន្សំឡើង។ បពិត្រមហារាជ ក៏ក្នុងថ្ងៃនេះ សេដ្ឋីគហបតីនោះ ឆេះក្នុងមហារោរុវនរក។ បពិត្រព្រះអង្គដ៏ចំរើន សេដ្ឋីគហបតី ចូលទៅកាន់មហារោរុវនរក មែនឬ។ បពិត្រមហារាជ សេដ្ឋីគហបតី ចូលទៅកាន់ មហារោរវនរក មែន។