[​៣៩៦​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បាន​ត្រាស់​នូវ​ពាក្យ​នេះ​ហើយ​។​បេ​។​
​របស់​ណាមួយ​ ​គឺ​ស្រូវ​ ​ទ្រព្យ​ ​ប្រាក់​ ​មាស​ ​ដែល​ខ្លួន​ហួងហែង​ក្តី​ ​ជន​ទាំងឡាយ​ណា​ ​គឺ​ទាសៈ​ ​កម្មករ​ ​អ្នកបម្រើ​ ​និង​អ្នកស៊ីឈ្នួល​នៃ​ខ្លួន​នោះ​ក្តី​ ​បុគ្គល​មិន​គប្បី​កាន់​យក​របស់​ទាំងអស់​នោះ​ទៅ​បានទេ​ ​ត្រូវតែ​លះបង់​របស់​ទាំងអស់​នោះ​ ​ហើយ​ទៅ​ ​លុះតែ​បុគ្គល​ធ្វើ​កម្ម​ណា​ ​ដោយ​កាយ​ ​ដោយ​វាចា​ ​ឬ​ដោយចិត្ត​ ​កម្ម​នោះ​ឯង​ ​ជា​របស់​ខ្លួន​នៃ​បុគ្គល​នោះ​ ​បុគ្គល​តែង​កាន់​យក​នូវ​កម្ម​នោះ​ទៅ​ ​កម្ម​នោះ​ ​តែង​ទៅតាម​នូវ​បុគ្គល​នោះ​ ​ដូចជា​ស្រមោល​ ​អន្ទោលតាមប្រាណ​ ​
ថយ | ទំព័រទី ២៥១ | បន្ទាប់