​បុគ្គល​វគ្គ​ ​ទី៣​
​បុគ្គល​សូត្រ​ ​ទី១​


 [​៣៩៧​]​ ​ទៀប​ក្រុង​សាវត្ថី​.​.​.​.​ ​គ្រានោះ​ឯង​ ​ព្រះបាទ​បសេនទិកោសល​ ​ស្តេច​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​គង់នៅ​ក្នុង​ទីសម​គួរ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​នឹង​ព្រះបាទ​បសេនទិកោសល​ ​ដែល​គង់​ក្នុង​ទីសម​គួរ​ហើយ​ ​ដូច្នេះ​ថា​ ​បពិត្រមហារាជ​ ​បុគ្គល៤ពួក​ ​មាន​ប្រាកដ​ក្នុង​លោក​ ​បុគ្គល៤ពួក​ ​តើ​ដូចម្តេច​ ​គឺ​ ​បុគ្គល​ងងឹត​ ​មាន​ងងឹត​ទៅខាងមុខ១​ ​បុគ្គល​ងងឹត​ ​មាន​ពន្លឺ​ទៅខាងមុខ១​ ​បុគ្គល​ភ្លឺ​ ​មាន​ងងឹត​ទៅខាងមុខ១​ ​បុគ្គល​ភ្លឺ​ ​មាន​ពន្លឺ​ទៅខាងមុខ១​។​
 [​៣៩៨​]​ ​បពិត្រមហារាជ​ ​បុគ្គល​ងងឹត​ ​មាន​ងងឹត​ទៅខាងមុខ​ ​ដូចម្តេច​។​ ​បពិត្រមហារាជ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​កើត​ក្នុង​ត្រកូល​ទាប​ ​គឺ​ក្នុង​ត្រកូល​ចណ្ឌាល​ ​ឬ​ត្រកូល​ជាង​ផែង​ ​ត្រកូល​ព្រាន​ ​
ថយ | ទំព័រទី ២៥៣ | បន្ទាប់