​[​៣៩៩​]​ ​បពិត្រមហារាជ​ ​បុគ្គល​ងងឹត​ ​មាន​ពន្លឺ​ទៅខាងមុខ​ ​តើ​ដូចម្តេច​។​ ​បពិត្រមហារាជ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មក​កើត​ក្នុង​ត្រកូល​ទាប​ ​គឺ​ក្នុង​ត្រកូល​ចណ្ឌាល​ ​ឬ​ត្រកូល​ជាង​ផែង​ ​ត្រកូល​ព្រាន​ ​ឬ​ត្រកូល​អ្នកធ្វើ​រថ​ ​ត្រកូល​អ្នក​ចោល​សម្រាម​ ​ជា​ត្រកូល​អ្នក​ក្រីក្រ​ ​មិនសូវ​មាន​បាយទឹក​ ​និង​ភោជន​ ​ចិញ្ចឹមជីវិត​ដោយ​លំបាក​ ​រក​បាយ​បរិភោគ​ ​និង​សំពត់​ស្លៀក​បាន​ដោយ​លំបាក​។​ ​បុគ្គល​នោះ​ ​មាន​សម្បុរ​អាក្រក់​ ​មិន​គួរ​មើល​ ​ទាប​តឿ​ ​មាន​អាពាធ​ច្រើន​ ​ខ្វាក់ភ្នែក​ ​ឬ​ក្ងែងក្ងង់​ ​ខ្ចក​ ​ឬ​ខ្វិន​ ​រក​បាយ​ ​ទឹក​ ​សំពត់​ស្លៀក​ ​យាន​ ​កម្រងផ្កា​ ​គ្រឿងក្រអូប​ ​និង​គ្រឿង​ស្រឡាប​ ​ទីដេក​ ​ទីសំណាក់​អាស្រ័យ​ ​ឬ​គ្រឿងឧបករណ៍​នៃ​ប្រទីប​ ​មិនបានជា​ប្រក្រតី​។​ ​បុគ្គល​នោះ​ ​តែង​ប្រព្រឹត្ត​សុចរិត​ ​ដោយ​កាយ​ ​ប្រព្រឹត្ត​សុចរិត​ដោយ​វាចា​ ​ប្រព្រឹត្ត​សុចរិត​ដោយចិត្ត​។​ ​លុះ​បុគ្គល​នោះ​ ​ប្រព្រឹត្ត​សុចរិត​ដោយ​កាយ​ ​ប្រព្រឹត្ត​សុចរិត​ដោយ​វាចា​ ​ប្រព្រឹត្ត​សុចរិត​ដោយចិត្ត​ហើយ​ ​បែកធ្លាយ​រាងកាយ​ ​ខាងមុខ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ ​ក៏​ចូល​ទៅកាន់​សុគតិ​សួគ៌​ទេវលោក​។​ ​បពិត្រមហារាជ​ ​ប្រៀប​ដូចជា​បុរស​ ​ឈាន​អំពី​ផែនដី​ ​ឡើង​ទៅលើ​បល្ល័ង្ក​ ​ឬ​ឈាន​អំពី​បល្ល័ង្ក​ ​ឡើង​ទៅលើ​ខ្នង​សេះ​ ​ឈាន​អំពី​ខ្នង​សេះ​ ​ឡើង​ទៅលើ​-​ក​ដំរី​ ​
ថយ | ទំព័រទី ២៥៥ | បន្ទាប់