ឬឈានអំពីកដំរី ឡើងទៅលើប្រាសាទ យ៉ាងណាមិញ បពិត្រមហារាជ តថាគតពោលថា បុគ្គលនេះ ក៏យ៉ាងនោះដែរ។ បពិត្រមហារាជ យ៉ាងនេះឯង ហៅថា បុគ្គលងងឹត មានពន្លឺទៅខាងមុខ។
[៤០០] បពិត្រមហារាជ ចុះ បុគ្គលភ្លឺ មានងងឹតទៅខាងមុខវិញ តើដូចម្តេច។ បពិត្រមហារាជ បុគ្គលពួកខ្លះ ក្នុងលោកនេះ កើតក្នុងត្រកូលខ្ពស់ គឺត្រកូលខត្តិយមហាសាល ឬត្រកូលព្រាហ្មណមហាសាល ឬក៏ត្រកូលគហបតិមហាសាល ជាត្រកូលស្តុកស្តម្ភ មានធនច្រើន មានភោគៈច្រើន មានមាសប្រាក់ច្រើន មានគ្រឿងឧបករណ៍ ជាទីត្រេកអរច្រើន មានទ្រព្យ និងស្រូវច្រើន។ បុគ្គលនោះ មានរូបក៏ល្អ គួររមិលមើល គួរជ្រះថ្លា ប្រកបដោយសម្បុរល្អក្រៃលែង រកបាយ ទឹក សំពត់ស្លៀក យាន កម្រងផ្កា គ្រឿងក្រអូប និងគ្រឿងស្រឡាប ទីដេក ទីសំណាក់អាស្រ័យ និងគ្រឿងឧបករណ៍នៃប្រទីប បានជាប្រក្រតី។ បុគ្គលនោះ តែងប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត។ លុះបុគ្គលនោះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្តហើយ បែកធ្លាយរាងកាយ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់