​ក៏​ចូល​ទៅកាន់​កំណើត​តិរច្ឆាន​ ​ប្រេត​ ​អសុរកាយ​ ​និង​នរក​។​ ​បពិត្រមហារាជ​ ​ប្រៀប​ដូច​បុរស​ ​ចុះ​អំពី​ប្រាសាទ​ ​មកកាន់​ក​ដំរី​ ​ចុះ​អំពី​ក​ដំរី​ ​មកកាន់​ខ្នង​សេះ​ ​ចុះ​អំពី​ខ្នង​សេះ​ ​មកកាន់​បល្ល័ង្ក​ ​ចុះ​អំពី​បល្ល័ង្ក​ ​មកកាន់​ផែនដី​ ​ចេញ​អំពី​ផែនដី​ ​ចូល​ទៅកាន់​ទី​ងងឹតឈឹង​ ​យ៉ាងណាមិញ​ ​បពិត្រមហារាជ​ ​តថាគត​ពោល​ថា​ ​បុគ្គល​នេះ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​បពិត្រមហារាជ​ ​យ៉ាងនេះ​ឯង​ ​ហៅថា​ ​បុគ្គល​ភ្លឺ​ ​មាន​ងងឹត​ទៅខាងមុខ​។​
 [​៤០១​]​ ​បពិត្រមហារាជ​ ​បុគ្គល​ភ្លឺ​ ​មាន​ពន្លឺ​ទៅខាងមុខ​ ​តើ​ដូចម្តេច​។​ ​បពិត្រមហារាជ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​កើត​ក្នុង​ត្រកូល​ខ្ពស់​ ​គឺ​ត្រកូល​ខត្តិយ​មហាសាល​ ​ឬ​ត្រកូល​ព្រាហ្មណ​មហាសាល​ ​ឬក៏​ត្រកូល​គហបតិ​មហាសាល​ ​ជា​ត្រកូល​ស្តុកស្តម្ភ​ ​មាន​ធន​ច្រើន​ ​មាន​ភោគៈ​ច្រើន​ ​មាន​មាស​ ​និង​ប្រាក់​ច្រើន​ ​មាន​គ្រឿងឧបករណ៍​ ​ជាទី​ត្រេកអរ​ច្រើន​ ​មានទ្រព្យ​ ​និង​ស្រូវ​ច្រើន​។​ ​បុគ្គល​នោះ​ ​មាន​រូប​ក៏​ល្អ​ ​គួរ​រមិលមើល​ ​គួរ​ជ្រះថ្លា​ ​ប្រកបដោយ​សម្បុរ​ល្អ​ក្រៃលែង​
ថយ | ទំព័រទី ២៥៧ | បន្ទាប់