​រក​បាយ​ ​ទឹក​ ​សំពត់​ស្លៀក​ ​យាន​ ​កម្រងផ្កា​ ​គ្រឿងក្រអូប​ ​និង​គ្រឿង​ស្រឡាប​ ​ទីដេក​ ​ទីសំណាក់​អាស្រ័យ​ ​និង​គ្រឿងឧបករណ៍​នៃ​ប្រទីប​ ​បាន​ជាប្រក្រតី​។​ ​បុគ្គល​នោះ​ ​ប្រព្រឹត្ត​សុចរិត​ដោយ​កាយ​ ​ប្រព្រឹត្ត​សុចរិត​ដោយ​វាចា​ ​ប្រព្រឹត្ត​សុចរិត​ដោយចិត្ត​។​ ​លុះ​បុគ្គល​នោះ​ ​ប្រព្រឹត្ត​សុចរិត​ដោយ​កាយ​ ​ប្រព្រឹត្ត​សុចរិត​ដោយ​វាចា​ ​ប្រព្រឹត្ត​សុចរិត​ដោយចិត្ត​ហើយ​ ​បែកធ្លាយ​រាងកាយ​ទៅ​ ​ខាងមុខ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ ​ក៏​ចូល​ទៅកាន់​សុគតិ​សួគ៌​ ​ទេវលោក​។​ ​បពិត្រមហារាជ​ ​ប្រៀប​ដូច​បុរស​ ​ឆ្លង​អំពី​បល្ល័ង្ក​ ​ទៅកាន់​បល្ល័ង្ក​ ​ឬ​ឆ្លង​អំពី​ខ្នង​សេះ​ ​ទៅកាន់​ខ្នង​សេះ​ ​ឆ្លង​អំពី​ក​ដំរី​ ​ទៅកាន់​ក​ដំរី​ ​ឆ្លង​អំពី​ប្រាសាទ​ ​ទៅកាន់​ប្រាសាទ​ ​យ៉ាងណាមិញ​ ​បពិត្រមហារាជ​ ​តថាគត​ពោល​ថា​ ​បុគ្គល​នេះ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​បពិត្រមហារាជ​ ​យ៉ាងនេះ​ឯង​ ​ហៅថា​ ​បុគ្គល​ភ្លឺ​ ​មាន​ពន្លឺ​ទៅខាងមុខ​។​ ​បពិត្រមហារាជ​ ​បុគ្គល​ទាំង៤ពួក​នេះឯង​ ​តែង​មាន​ប្រាកដ​ក្នុង​លោក​។​
ថយ | ទំព័រទី ២៥៨ | បន្ទាប់