​ទោស​ក្នុង​កាលិក​កាម​នុ៎ះ​ ​ខ្លាំង​ពន់ពេក​ ​តើ​ដូចម្តេច​ ​ធម៌​នេះ​ ​ជា​សន្ទិដ្ឋិកៈ​ ​ជា​អ​កា​លិ​កៈ​ ​ជា​ឯ​ហិប​ស្សិ​កៈ​ ​ជា​ឱ​បន​យិ​កៈ​ ​ជា​បច្ច​ត្ត​វេ​ទិ​ត​ព្វ​ធម៌​ ​តើ​ដូចម្តេច​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​ទេវតា​និយាយ​យ៉ាងនេះ​ហើយ​ ​ខ្ញុំ​ព្រះអង្គ​ ​ក៏បាន​ពោល​នឹង​ទេវតា​នោះ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​អាត្មា​ជា​ភិក្ខុ​ថ្មី​ ​បួស​មិនទាន់​បាន​យូរប៉ុន្មាន​ ​ទើបតែ​មកកាន់​ធម្មវិន័យ​នេះ​ថ្មី​ៗ​ ​អាត្មា​ ​មិន​អាច​នឹង​សំដែង​ប្រាប់​អ្នក​ ​ដោយ​ពិស្តារ​បានទេ​ ​ព្រះមានព្រះភាគ​ ​អង្គ​នោះ​ ​ជា​ព្រះអរហន្ត​ ​សម្មាសម្ពុទ្ធ​ ​ទ្រង់​គង់នៅ​ក្នុង​ត​បោ​ទា​រាម​ ​ទៀប​ក្រុង​រាជគ្រឹះ​ ​ចូរ​អ្នក​ទៅ​គាល់​ព្រះមានព្រះភាគ​ ​អង្គ​នោះ​ ​ហើយ​សួរ​សេចក្តី​នុ៎ះ​ចុះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ដោះស្រាយ​ដល់​អ្នក​យ៉ាងណា​ ​អ្នក​ត្រូវ​ចាំ​សេចក្តី​នោះ​ ​យ៉ាងនោះ​ចុះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​ខ្ញុំ​ព្រះអង្គ​ ​និយាយ​យ៉ាងនេះ​ហើយ​ ​ទេវតា​នោះ​ ​និយាយ​នឹង​ខ្ញុំ​ព្រះអង្គ​ ​យ៉ាងនេះ​ថា​ ​នែ​ភិក្ខុ​ ​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ខ្ញុំ​មិន​ងាយ​នឹង​ចូល​ទៅ​គាល់​បានទេ​ ​ដ្បិត​ពួក​ទេវតា​ដទៃ​ ​ដែល​មាន​ស័ក្តិធំ​ ​ចោមរោម​ជុំវិញ​ព្រះអង្គ​ ​នែ​ភិក្ខុ​ ​ប្រសិនបើ​លោក​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​អង្គ​នោះ​ ​ហើយ​សួរ​សេចក្តី​នុ៎ះ​ផង​ ​ឯខ្ញុំ​ព្រះករុណា​ ​ក៏​មក​ស្តាប់ធម៌​ដែរ​។
ថយ | ទំព័រទី ២៦ | បន្ទាប់