សទ្ធា រមែងឲ្យទាន ជាជនមានតម្រិះប្រសើរ មានចិត្តមិនរាយមាយ រមែងក្រោកឡើង គោរពពួកសមណព្រាហ្មណ៍ ឬពួកបុគ្គលដទៃ ដែលពណ៌នាហើយសូម សិក្សាដើម្បីប្រព្រឹត្តស្មើ មិនហាមឃាត់ជនកំពុងឲ្យភោជនដល់ពួកស្មូម បពិត្រព្រះរាជាជាធំជាងជន បុរសបែបនោះ កាលបើស្លាប់ទៅ រមែងចូលទៅកាន់ត្រៃទិព្វស្ថាន (យ៉ាងនេះ) ឈ្មោះថា បុគ្គលងងឹត មានពន្លឺទៅខាងមុខ បពិត្រព្រះរាជា បើបុរសជាអ្នកស្តុកស្តម្ភ ឥតមានសទ្ធា មានតែសេចក្តីកំណាញ់ និងសេចក្តីស្មូរកន្ទ្រឹស មានតម្រិះអាក្រក់ យល់ខុស មិនអើពើ