រមែងក្រោកឡើង គោរពបង្គំពួកសមណព្រាហ្មណ៍ ឬពួកបុគ្គល ដែលពណ៌នាហើយសូម សិក្សាដើម្បីប្រព្រឹត្តស្មើ មិនហាមឃាត់នូវជនកំពុងឲ្យនូវភោជន ដល់ពួកស្មូម បពិត្រព្រះរាជា ជាធំជាងជន បុរសបែបនោះ កាលបើស្លាប់ទៅ រមែងចូលទៅកាន់ត្រៃទិព្វស្ថាន (យ៉ាងនេះ) ឈ្មោះថា បុគ្គលភ្លឺ មានពន្លឺទៅខាងមុខ។
អយ្យិកាសូត្រ ទី២
[៤០៣] សាវត្ថីនិទាន។ គ្រានោះ ព្រះបាទបសេនទិកោសល ស្តេចចូលទៅគាល់ព្រះមានព្រះភាគ ទាំងថ្ងៃត្រង់ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយគង់ក្នុងទីសមគួរ។ លុះព្រះបាទបសេនទិកោសល គង់ក្នុងទីសមគួរហើយ ទើបព្រះមានព្រះភាគ