[៤០៥] ព្រះអង្គទ្រង់ត្រាស់នូវពាក្យនេះ។បេ។
[៤០៦] ទៀបក្រុងសាវត្ថី.... លុះព្រះបាទបសេនទិកោសល គង់ក្នុងទីសមគួរហើយ ក៏បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ធម៌របស់លោក មានប៉ុន្មានយ៉ាង កាលដែលកើតឡើង តែងកើតឡើង ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដើម្បីនៅមិនសប្បាយ។
សត្វទាំងអស់ មុខជានឹងស្លាប់ ព្រោះថា ជីវិត (របស់សត្វ) មានសេចក្តីស្លាប់ ជាទីបំផុត សត្វទាំងឡាយ ទទួលយកផលបុណ្យ ផលបាបហើយ នឹងទៅតាមយថាកម្ម គឺអ្នកធ្វើបាប តែងទៅកាន់នរក ចំណែកខាងអ្នកធ្វើបុណ្យ តែងទៅកាន់សុគតិភព ព្រោះហេតុនោះ បុគ្គលគួរតែធ្វើបុណ្យ ដែលនាំទៅក្នុងបរលោក ឲ្យចម្រើន (ព្រោះថា) បុណ្យទាំងឡាយ ជាទីពឹង របស់ពួកសត្វ ក្នុងបរលោក។
លោកសូត្រ ទី៣