បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ប្រសិនបើ​ពាក្យ​របស់​ទេវតា​នេះ​ ​ជា​ពាក្យពិត​ ​ទេវតា​នោះ​ ​ឋិតនៅ​ក្នុង​ទីនេះ​ ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ​។​ ​កាល​ព្រះ​សមិទ្ធិ​មាន​អាយុ​ ​និយាយ​យ៉ាងនេះ​ហើយ​ ​ទេវតា​នោះ​ ​ក៏​និយាយ​នឹង​ព្រះ​សមិទ្ធិ​មាន​អាយុ​ថា​ ​នែ​ភិក្ខុ​ ​ចូរ​លោក​សួរ​ចុះ​ ​នែ​ភិក្ខុ​ ​ចូរ​លោក​សួរ​ចុះ​ ​ខ្ញុំ​មកដល់​ហើយ​។​
 ​[​៥៣​]​ ​គ្រានោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​នឹង​ទេវតា​នោះ​ ​ដោយ​គាថា​ ​ដូច្នេះ​ថា​
​ពួក​សត្វ​ដែល​មាន​សេចក្តី​សំគាល់​ក្នុង​បញ្ចក្ខន្ធ​ ​ប្រកាន់​ស្អិត​ក្នុង​បញ្ចក្ខន្ធ​ ​មិនកំណត់​យល់​ច្បាស់​ ​នូវ​បញ្ចក្ខន្ធ​ ​រមែង​លុះ​ក្នុង​អំណាច​ ​នៃ​សេចក្តី​ស្លាប់​ ​បុគ្គល​ដែល​កំណត់​យល់​ច្បាស់​ ​នូវ​បញ្ចក្ខន្ធ​ហើយ​ ​រមែង​មិន​ត្រូវការ​បុគ្គល​អ្នក​ប្រាប់​ទេ​ ​ព្រោះ​ការនោះ​ ​មិន​មានដល់​បុគ្គល​នោះ​ឡើយ​ ​ហេតុ​នោះ​ ​ជន​ណាមួយ​ ​គប្បី​ដៀល​បុគ្គល​នោះ​ ​ដោយហេតុ​ណា​ ​ហេតុ​នោះ​ ​មិន​មានដល់​បុគ្គល​នោះ​ទេ​ ​ម្នាល​ទេវតា​ ​បើ​អ្នកដឹង​ច្បាស់​ ​អ្នក​ត្រូវ​និយាយ​មក​ចុះ​។​
ថយ | ទំព័រទី ២៧ | បន្ទាប់