​[​៤១៣​]​ ​បពិត្រមហារាជ​ ​បើ​បុគ្គល​ចេញ​ចាក​ត្រកូល​ ​ចេញ​ចាក​ផ្ទះ​ ​ហើយ​ចូល​មកកាន់​ផ្នួស​ ​បុគ្គល​នោះ​ឯង​ ​បាន​លះបង់​អង្គ៥​ ​ប្រកបដោយ​អង្គ៥​ ​ទាន​ដែល​បុគ្គល​ឲ្យ​ដល់​បុគ្គល​នោះ​ ​ទើប​មានផល​ច្រើន​ ​ក៏​យ៉ាងនោះ​ឯង​។​ ​អង្គ៥​ ​ដែល​បុគ្គល​នោះ​ ​បាន​លះបង់​ ​ដូចម្តេច​។​ ​គឺ​ ​កាមច្ឆន្ទៈ​ ​បុគ្គល​នោះ​ ​បាន​លះបង់​ហើយ១​ ​ព្យាបាទៈ​ ​បុគ្គល​នោះ​ ​បាន​លះបង់​ហើយ១​ ​ថីនមិទ្ធៈ​ ​បុគ្គល​នោះ​ ​បាន​លះបង់​ហើយ១​ ​ឧទ្ធច្ចកុក្កុច្ចៈ​ ​បុគ្គល​នោះ​ ​បាន​លះបង់​ហើយ១​ ​វិចិកិច្ឆា​ ​បុគ្គល​នោះ​ ​បាន​លះបង់​ហើយ១​។​ ​អង្គ​ទាំង៥នេះ​ ​បុគ្គល​នោះ​ ​បាន​លះបង់​អស់ហើយ​។​ ​បុគ្គល​ប្រកបដោយ​អង្គ៥​ ​ដូចម្តេច​។​ ​បុគ្គល​ ​ប្រកបដោយ​សីលក្ខន្ធ​ ​ជា​របស់​អសេក្ខៈ១​ ​ប្រកបដោយ​សមា​ធិ​ក្ខន្ធ​ ​ជា​របស់​អសេក្ខៈ១​ ​ប្រកបដោយ​បញ្ញា​ខន្ធ​ ​ជា​របស់​អសេក្ខៈ១​ ​ប្រកបដោយ​វិ​មុ​ត្តិ​ក្ខន្ធ​ ​ជា​របស់​អសេក្ខៈ១​ ​ប្រកបដោយ​វិមុត្តិ​ញ្ញាណ​ទស្សន​ក្ខន្ធ​ ​ជា​របស់​អសេក្ខៈ១​។​ ​បុគ្គល​ ​បាន​ប្រកបដោយ​អង្គ​ ​ទាំង៥នេះ​។​ ​ទាន​ ​ដែល​បុគ្គល​ឲ្យ​ដល់​បុគ្គល​ ​ដែល​បាន​លះបង់​អង្គ៥​ ​ប្រកបដោយ​អង្គ៥ហើយ​ ​ទើប​មានផល​ច្រើន​ ​ដូច្នេះ​ឯង​។​
ថយ | ទំព័រទី ២៧០ | បន្ទាប់