​[​៤១៤​]​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​នូវ​ពាក្យ​នេះ​។​បេ​។​ ​
​សិល្បសាស្ត្រ​ខ្មាន់ធ្នូ​ក្តី​ ​កម្លាំង​ ​និង​សេចក្តី​ព្យាយាម​ក្តី​ ​មាន​ក្នុង​មាណព​ណា​ ​ព្រះរាជា​ ​ដែល​ត្រូវការ​ដោយ​ចម្បាំង​ ​គួរ​ចិញ្ចឹម​មាណព​នោះ​ ​មិន​គួរ​ចិញ្ចឹម​មាណព​ដែល​ឥត​ក្លៀវក្លា​ ​ដោយហេតុ​ ​គឺជា​តិ​ឡើយ​ ​ធម៌​ទាំងឡាយ​ ​គឺ​សេចក្តី​អត់ធន់​ ​និង​សេចក្តី​ស្លូត​ ​(​ព្រះ​អរហត្ត​)​ ​តាំងនៅ​ក្នុង​បុគ្គល​ណា​ហើយ​ ​បុគ្គល​ ​ត្រូវតែ​បូជា​នូវ​បុគ្គល​នោះ​ ​សូម្បី​មាន​ជាតិ​ ​ដ៏​ថោកទាប​ ​តែ​ជា​អ្នកប្រាជ្ញ​ ​ចិញ្ចឹមជីវិត​ដ៏​ប្រសើរ​ ​បុគ្គល​ ​គប្បី​ឲ្យ​គេ​ធ្វើ​អាស្រម​ ​ជាទី​ត្រេកអរ​ ​ហើយ​ញុំាង​ពហុស្សូត​ ​ឲ្យ​នៅក្នុង​ទីនុ៎ះ​ ​
ថយ | ទំព័រទី ២៧១ | បន្ទាប់