​បពិត្រមហារាជ​ ​កាលបើ​ភ័យ​ធំ​យ៉ាងនេះ​ ​កើតឡើង​ក្តី​ ​ហេតុ​អាក្រក់​ ​គឺ​ការ​អស់​ទៅ​ ​នៃ​មនុស្ស​ក្តី​ ​មនុស្ស​ភាព​ ​ដែល​សត្វ​បាន​ដោយ​ក្រ​ក្តី​ ​ព្រះអង្គ​អាច​ធ្វើ​បាន​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​កាលបើ​ភ័យ​ធំ​យ៉ាងនេះ​ ​កើតឡើង​ក្តី​ ​ហេតុ​អាក្រក់​ ​គឺ​ការ​អស់​ទៅ​ ​នៃ​មនុស្ស​ក្តី​ ​មនុស្ស​ភាព​ ​ដែល​សត្វ​បាន​ដោយ​ក្រ​ក្តី​ ​ខ្ញុំ​ព្រះអង្គ​ ​គប្បី​ធ្វើ​ដូចម្តេច​បាន​ ​ក្រៅអំពី​ការប្រព្រឹត្តិ​ធម៌​ ​ក្រៅអំពី​ការប្រព្រឹត្តិ​ស្មើ​ ​ក្រៅអំពី​ការ​ធ្វើកុសល​ ​ក្រៅអំពី​ការ​ធ្វើបុណ្យ​។​
 [​៤១៧​]​ ​ព្រះអង្គ​ត្រាស់​ថា​ ​បពិត្រមហារាជ​ ​តថាគត​សូម​ថ្វាយព្រះពរ​ព្រះអង្គ​ ​បពិត្រមហារាជ​ ​តថាគត​ ​សូម​ថ្វាយ​ដំណឹង​ព្រះអង្គ​ ​បពិត្រមហារាជ​ ​ជរា​ ​និង​មរណៈ​ ​រមែង​គ្រប​សង្កត់​ព្រះអង្គ​ពិត​ ​បពិត្រមហារាជ​ ​កាលបើ​ជរា​ ​និង​មរណៈ​គ្រប​សង្កត់​ព្រះអង្គ​ ​តើ​ព្រះអង្គ​ ​ត្រូវ​ធ្វើ​ដូចម្តេច​។​ ​ព្រះបាទ​បសេនទិកោសល​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​ជរា​ ​និង​មរណៈ​គ្រប​សង្កត់​ខ្ញុំ​ព្រះអង្គ​ ​ខ្ញុំ​ព្រះអង្គ​ ​គប្បី​ធ្វើ​ដូចម្តេច​បាន​ ​ក្រៅអំពី​ការប្រព្រឹត្តិ​ធម៌​ ​ក្រៅអំពី​ការប្រព្រឹត្តិ​ស្មើ​ ​ក្រៅអំពី​ការ​ធ្វើកុសល​ ​ក្រៅអំពី​ការ​ធ្វើបុណ្យ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្សត្រ​ជា​ស្តេច​
ថយ | ទំព័រទី ២៧៥ | បន្ទាប់