បានមុទ្ធាភិសេកហើយ ស្រវឹងជ្រប់ ដោយភាពជាធំ មានសេចក្តីត្រេកអរ ក្នុងកាម មកគ្របសង្កត់ ដល់នូវការមាំមួនក្នុងជនបទ នៅត្រួតត្រាបឋវីមណ្ឌលដ៏ធំ តែងមានចម្បាំង ដោយដំរីណា បពិត្រព្រះអង្គដ៏ចំរើន ចម្បាំងដោយដំរីទាំងនោះ នឹងយកជាគតិ យកជាវិស័យ ក្នុងវេលាដែលជរា និងមរណៈគ្របសង្កត់ ពុំបាន បពិត្រព្រះអង្គដ៏ចម្រើន ឯក្សត្រ ជាស្តេចបានមុទ្ធាភិសេកហើយ។បេ។ នៅត្រួតត្រាបឋវីមណ្ឌលដ៏ធំ រមែងមានចម្បាំងដោយសេះ។បេ។ រមែងមានចម្បាំងដោយរថ។បេ។ រមែងមានចម្បាំងដោយពលថ្មើរជើង បពិត្រព្រះអង្គដ៏ចម្រើន ចម្បាំងដោយពលថ្មើរជើងទាំងនោះ នឹងយកជាគតិ យកជាវិស័យ ក្នុងវេលាដែលជរា និងមរណៈគ្របសង្កត់ ពុំបានឡើយ បពិត្រព្រះអង្គដ៏ចម្រើន ក្នុងរាជត្រកូលនេះ ទោះបីមានពួកមហាមាត្យ ដែលជាមន្ត្រី ល្មមនឹងទម្លាយពួកសត្រូវ ដែលមកដល់ដោយអាថ៌កម្បាំងទាំងឡាយបាន បពិត្រព្រះអង្គដ៏ចម្រើន ចម្បាំងដោយអាថ៌កម្បាំងទាំងនោះ នឹងយកជាគតិ យកជាវិស័យ ក្នុងវេលាដែលជរា និងមរណៈ មកគ្របសង្កត់ ពុំបានដែរ