​តែង​គ្រប​សង្កត់​ពួក​សត្វ​ទាំងឡាយ​ ​ទោះ​ក្សត្រ​ ​ព្រាហ្មណ៍​ ​វេស្សៈ​ ​សុទ្ទៈ​ ​មនុស្ស​ចណ្ឌាល​ ​ត្រកូល​អ្នក​ចោល​សម្រាម​ ​យ៉ាងនោះ​ឯង​ ​ឥតមាន​វៀរលែង​បុគ្គល​ណាមួយ​ឡើយ​ ​តែង​ញាំញី​ពួក​សត្វ​ទាំងអស់​ ​ទី​របស់​ពួក​ពលដំរី​ ​មិន​មាន​ក្នុង​មច្ចុ​សង្គ្រាម​នោះ​ទេ​ ​ទី​របស់​ពួក​ពល​រថ​ ​ក៏​មិន​មាន​ ​ទាំង​ទី​របស់​ពួក​ពលថ្មើរជើង​ ​ក៏​មិន​មាន​ ​ក្នុង​មច្ចុ​សង្គ្រាម​នោះ​ដែរ​ ​មួយទៀត​ ​ឥតមាន​អ្នកណាមួយ​ ​អាច​ឈ្នះ​ ​(​នូវ​ជរា​ ​និង​មរណៈ​នោះ​)​ ​ដោយ​ចម្បាំង​ ​ដោយ​អាថ៌កំបាំង​ ​ឬ​ដោយ​ទ្រព្យ​បាន​ឡើយ​ ​ព្រោះហេតុនោះ​ ​បុរស​ជា​បណ្ឌិត​ ​អ្នកមាន​ប្រាជ្ញា​ ​
ថយ | ទំព័រទី ២៧៨ | បន្ទាប់