កាលឃើញប្រយោជន៍របស់ខ្លួន ក៏គួរញុំាងសទ្ធា ឲ្យតំកល់នៅក្នុងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ បុគ្គលណា ប្រព្រឹត្តធម៌ដោយកាយ ដោយវាចា ឬដោយចិត្ត បណ្ឌិតទាំងឡាយ តែងសរសើរបុគ្គលនោះ ក្នុងលោកនេះឯង លុះបុគ្គលនោះរំលាងខន្ធ ទៅកាន់បរលោក តែងត្រេកអរ ក្នុងឋានសួគ៌ទៀត។
ចប់ បុគ្គលវគ្គ ទី៣។
បញ្ជីរឿង នៃបុគ្គលវគ្គនោះ គឺ
បុគ្គលសូត្រ១ អយ្យិកាសូត្រ១ លោកសូត្រ១ ឥស្សត្ថសូត្រ១ បព្វតោបមសូត្រ១ ដែលព្រះពុទ្ធដ៏ប្រសើរ ទ្រង់ត្រាស់ហើយ នេះហៅថា កោសលបញ្ចកៈ។
ចប់ កោសលសំយុត្ត។