​ទេវតា​នោះ​តប​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម៌​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ ​ដោយ​សេចក្តី​សង្ខេប​នេះ​ ​ខ្ញុំ​ព្រះអង្គ​មិនបាន​ដឹងសេចក្តី​ ​ដោយ​ពិស្តារ​ទេ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​សូម​អង្វរ​ ​សូម​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែងធម៌​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដោយ​សេចក្តី​សង្ខេប​នេះ​ ​ឲ្យ​ខ្ញុំ​ព្រះអង្គ​បាន​យល់​សេចក្តី​ដោយ​ពិស្តារ​។​
​[​៥៤​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​បុគ្គល​ណា​ ​សំគាល់​ខ្លួន​ថា​ស្មើនឹង​គេ​ ​ថា​វិសេស​ជាងគេ​ ​ឬថា​ថោកទាប​ជាងគេ​ ​បុគ្គល​នោះ​ ​រមែង​ទាស់ទែង​ ​ដោយ​សេចក្តី​សំគាល់​នោះ​ ​បុគ្គល​ណា​ ​មិនបាន​ញាប់ញ័រ​ ​ក្នុង​សេចក្តី​ប្រកាន់​ ​ទាំង៣ប្រការ​ទេ​ ​សេចក្តី​ប្រកាន់​ថា​សើ្ម​នឹងគេ​ ​ថា​វិសេស​ជាងគេ​ ​រមែង​មិន​មានដល់​បុគ្គល​នោះ​ឡើយ​ ​ម្នាល​ទេវតា​ ​បើ​អ្នកដឹង​ច្បាស់​ ​អ្នក​ចូរ​និយាយ​មក​ចុះ​។​
ថយ | ទំព័រទី ២៨ | បន្ទាប់