​អ្នកឯង​ ​កាល​អន្ទោល​ទៅមក​ ​អស់​កាលយូរ​អង្វែង​ ​បាន​តំណែង​ភេទ​ល្អ​ខ្លះ​ ​មិនល្អ​ខ្លះ​ ​ម្នាល​មារ​មានចិត្ត​បាប​ ​អ្នកឯង​ ​មិន​គួរ​នឹង​ធ្វើ​ដូច្នោះ​ឡើយ​ ​ម្នាល​មារ​ ​ទាំង​អ្នកឯង​សោត​ ​ក៏​តថាគត​ ​បាន​កំចាត់​ចោល​ស្រឡះ​ហើយ​ដែរ​។​

 គ្រានោះ​ឯង​ ​មារ​មានចិត្ត​បាប​ ​ក៏​កើតទុក្ខ​ ​តូចចិត្ត​ ​ដោយ​គិតថា​ ​ព្រះមានព្រះភាគ​ ​ស្គាល់​អញ​ ​ព្រះ​សុគត​ ​ស្គាល់​អញ​ ​ដូច្នេះហើយ​ ​ក៏​បាត់​ចាកទី​នោះ​ទៅ​។​

​សុភ​សូត្រ​ ​ទី៣​


 [​៤២៦​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទើបនឹងបាន​ត្រាស់​ដឹង​ជាដំបូង​ ​ទ្រង់​គង់នៅ​ក្រោម​ដើម​អជ​បាល​និគ្រោធ​ ​ទៀប​ឆ្នេរ​នៃ​ស្ទឹង​នេរ​ញ្ជ​រា​ ​ក្នុង​ឧរុ​វេលា​ប្រទេស​។​ ​ក៏​សម័យ​នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ទីវាល​ស្រឡះ​ ​ក្នុង​វេលា​រាត្រី​ងងឹតសូន្យ​ឈឹង​។​ ​ចួនជា​ភ្លៀង​ ​ក៏​រលឹម​ស្រឹប​ៗ​។​
ថយ | ទំព័រទី ២៨៣ | បន្ទាប់