[៤៣០] គ្រានោះឯង មារមានចិត្តបាប បានចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ទើបពោលនឹងព្រះមានព្រះភាគ ដោយគាថាដូច្នេះថា
គ្រានោះ មារមានចិត្តបាប។បេ។ ក៏អន្តរធានចាកទីនោះទៅ។
ព្រះអង្គ ជាប់ហើយដោយអន្ទាក់នៃមារ អន្ទាក់ទាំងឡាយណាៗ ទោះជារបស់ទេវតាក្តី ជារបស់មនុស្សក្តី ព្រះអង្គជាប់ហើយ ដោយអន្ទាក់ទាំងនោះ ព្រះអង្គជាប់ចំពាក់ហើយ ដោយចំណងនៃមារ បពិត្រព្រះសមណៈ ព្រះអង្គមិនរួច (ចាកវិស័យ) របស់ខ្ញុំឡើយ។
[៤៣១] ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់ថា តថាគត រួចហើយចាកអន្ទាក់នៃមារ អន្ទាក់ទាំងឡាយណាៗ ទោះជារបស់ទេវតាក្តី ជារបស់មនុស្សក្តី តថាគត បានរួចស្រឡះហើយ ចាកអន្ទាក់ទាំងនោះ តថាគត រួចហើយចាក ចំណងរបស់មារ ម្នាលមារ ទាំងអ្នកឯងសោត ក៏តថាគត កំចាត់បានហើយដែរ។