[៤៣៦] លំដាប់នោះឯង មារមានចិត្តបាប មានប្រាថ្នានឹងញុំាងភ័យ សេចក្តីតក់ស្លុត ការព្រួចព្រឺរោម ឲ្យកើតឡើង ដល់ព្រះមានព្រះភាគ ទើបនិម្មិតភេទជាស្តេចពស់១ធំ ហើយលូនចូលទៅរកព្រះមានព្រះភាគ។ កាយរបស់ស្តេចពស់នោះ ប៉ុនទូកធំ១ ដែលធ្វើដោយដើមឈើទាំងមូល។ ពពាររបស់វា ប៉ុនកន្ទេលធំសម្រាប់ហាលម្សៅ របស់អ្នកធ្វើសុរា។ ភ្នែករបស់វា ប៉ុនភាជន៍សំរិទ្ធិ៍ធំសម្រាប់សោយ(១) របស់ព្រះបាទបសេនទិកោសល។ អណ្តាតរបស់វា លៀនចេញអំពីមាត់មក ដូចផ្លេកបន្ទោរផ្សាយចេញក្នុងកាលមេឃគ្រហឹម។ សូរសន្ធឹកនៃខ្យល់ដង្ហើមចេញចូលរបស់វា ដូចសំឡេងនៃស្នប់របស់ជាងលោហៈ ដែលគេកំពុងសប់។
[៤៣៧] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់ថា ពស់នេះ ជាមារមានចិត្តបាប ដូច្នេះហើយ ទើបទ្រង់ត្រាស់នឹងមារមានចិត្តបាបនោះ ដោយគាថាដូច្នេះថា
[៤៣៧] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់ថា ពស់នេះ ជាមារមានចិត្តបាប ដូច្នេះហើយ ទើបទ្រង់ត្រាស់នឹងមារមានចិត្តបាបនោះ ដោយគាថាដូច្នេះថា
បុគ្គលណា គប់រកនូវសុញ្ញាគារស្ថាន ដើម្បីដេក បុគ្គលនោះ ឈ្មោះថា អ្នកប្រាជ្ញមានខ្លួនសង្រួមហើយ បុគ្គលនោះឈ្មោះថា ប្រព្រឹត្តលះបង់ (នូវសេចក្តីអាល័យ) ក្នុងអត្តភាពនោះ
(១) ភាជន៍សម្រាប់សោយរបស់ព្រះបាទបសេនទិកោសលនេះ ទំហំប៉ុនកង់រាជរថ។