អ្នកមានកូន តែងត្រេកអរនឹងកូន អ្នកមានគោ តែងត្រេកអរនឹងគោដូចគ្នា ឯឧបធិទាំងឡាយ ជាទីត្រេកអររបស់ជន បុគ្គលណា មិនមានឧបធិ បុគ្គលនោះ រមែងមិនត្រេកអរឡើយ។
[៤៤៣] ព្រះសម្ពុទ្ធត្រាស់តបថា អ្នកមានកូន តែងក្រៀមក្រំចិត្តនឹងកូន អ្នកមានគោ តែងក្រៀមក្រំចិត្តនឹងគោដូចគ្នា ឧបធិ ជាទីក្រៀមក្រំចិត្តរបស់ជន បុគ្គលណា មិនមានឧបធិ បុគ្គលនោះ រមែងមិនក្រៀមក្រំចិត្តឡើយ។
[៤៤៣] ព្រះសម្ពុទ្ធត្រាស់តបថា អ្នកមានកូន តែងក្រៀមក្រំចិត្តនឹងកូន អ្នកមានគោ តែងក្រៀមក្រំចិត្តនឹងគោដូចគ្នា ឧបធិ ជាទីក្រៀមក្រំចិត្តរបស់ជន បុគ្គលណា មិនមានឧបធិ បុគ្គលនោះ រមែងមិនក្រៀមក្រំចិត្តឡើយ។
គ្រានោះឯង មារមានចិត្តបាប កើតទុក្ខ តូចចិត្តថា ព្រះមានព្រះភាគ ស្គាល់អញ ព្រះសុគត ស្គាល់អញ ដូច្នេះហើយ ក៏បាត់ចាកទីនោះទៅ។
បឋមអាយុសូត្រ ទី៩
[៤៤៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ កាលព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងទីនោះ បានត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ