ក៏ទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អាយុ របស់មនុស្សទាំងឡាយនេះ តិចណាស់ សត្វដែលត្រូវទៅកាន់បរលោក គួរធ្វើកុសល គួរប្រព្រឹត្តព្រហ្មចរិយធម៌ សត្វដែលកើតហើយ ឈ្មោះថាមិនស្លាប់ មិនមានទេ ម្នាលភិក្ខុទាំងឡាយ បុគ្គលរស់នៅយ៉ាងយូរត្រឹមមួយរយឆ្នាំ ឬថយចុះមកក៏មាន លើសជាងបន្តិចក៏មាន។
[៤៤៥] គ្រានោះឯង មារមានចិត្តបាប បានចូលសំដៅទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ពោលនឹងព្រះមានព្រះភាគ ដោយគាថា ដូច្នេះថា
[៤៤៥] គ្រានោះឯង មារមានចិត្តបាប បានចូលសំដៅទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ពោលនឹងព្រះមានព្រះភាគ ដោយគាថា ដូច្នេះថា
អាយុរបស់មនុស្សទាំងឡាយ វែង សប្បុរស មិនគួរខ្ពើមឆ្អើមអាយុនោះឡើយ បុគ្គលគប្បីប្រព្រឹត្តខ្លួន ឲ្យដូចជាកូនក្មេងស្រវឹងទឹកដោះ (ព្រោះថា) ដំណើរមកនៃមច្ចុ មិនមានទេ។
[៤៤៦] ព្រះសម្ពុទ្ធទ្រង់ត្រាស់ថា អាយុរបស់មនុស្សទាំងឡាយ តិច សប្បុរស គួរខ្ពើមឆ្អើមអាយុនោះ បុគ្គលគួរខំប្រព្រឹត្ត (សុចរិត) ដូចបុគ្គល ដែលភ្លើងកំពុងឆេះក្បាល (ព្រោះ) ដំណើរមិនមក នៃសេចក្តីស្លាប់ មិនមានឡើយ។
គ្រានោះ មារមានចិត្តបាប។បេ។ ក៏បាត់ចាកទីនោះទៅ។