​ទុតិយ​អាយុ​សូត្រ​ ​ទី១០​


 [​៤៤៧​]​ ​សម័យ​នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ទៀប​ក្រុង​រាជគ្រឹះ​។​បេ​។​ ​កាល​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ទីនោះ​ ​បាន​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាយុ​របស់​មនុស្ស​ទាំងឡាយ​នេះ​ ​តិច​ពេក​ ​សត្វ​ដែល​ត្រូវ​ទៅកាន់បរលោក​ ​គួរ​ធ្វើកុសល​ ​គួរ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​សត្វ​ដែល​កើត​ហើយ​ ​ឈ្មោះថា​ ​មិន​ស្លាប់​ ​មិន​មាន​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​រស់នៅ​យ៉ាង​យូរ​ ​ត្រឹម​មួយ​រយ​ឆ្នាំ​ ​ឬ​ថយ​តិច​ចុះ​ក៏​មាន​ ​លើស​ជាង​បន្តិច​ទៅ​ក៏​មាន​។​
 [​៤៤៨​]​ ​គ្រានោះ​ឯង​ ​មារ​មានចិត្ត​បាប​ ​បាន​ចូល​សំដៅ​ទៅ​រក​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ក៏​ពោល​នឹង​ព្រះមានព្រះភាគ​ ​ដោយ​គាថា​ ​ដូច្នេះ​ថា​
​បើ​ថ្ងៃ​និង​យប់​ ​មិន​កន្លងទៅ​ ​ជីវិត​ក៏​មិន​រួញ​ថយ​ចុះ​ដែរ​ ​អាយុ​នៃ​សត្វ​ទាំងឡាយ​ ​តែង​ប្រព្រឹត្តទៅ​តាម​ ​(​ថ្ងៃ​និង​យប់​)​ ​ដូច​ខ្នងកង់​ ​ដែល​វិល​ទៅតាម​ក្បាលក្រពើ​នៃ​រទេះ​។​
ថយ | ទំព័រទី ២៩៦ | បន្ទាប់