[៤៤៩] ព្រះសម្ពុទ្ធទ្រង់ត្រាស់ថា ថ្ងៃនិងយប់ តែងកន្លងទៅ ជីវិតតែងរួញថយចុះមក អាយុរបស់សត្វទាំងឡាយ ចេះតែអស់ទៅ ដូចទឹកស្ទឹងតូចទាំងឡាយ។
គ្រានោះឯង មារមានចិត្តបាប កើតទុក្ខ តូចចិត្តថា ព្រះមានព្រះភាគ ស្គាល់អញ ព្រះសុគត ស្គាល់អញ ដូច្នេះហើយ ក៏អន្តរធានចាកទីនោះទៅ។
ចប់ តបោកម្មវគ្គ ទី១។
បញ្ជីរឿងនៃតបោកម្មវគ្គនោះ គឺ
តបោកម្មសូត្រ១ នាគសូត្រ១ សុភសូត្រ១ បឋមបាសសូត្រ១ ទុតិយបាសសូត្រ១ សប្បសូត្រ១ សុប្បតិសូត្រ១ នន្ទនសូត្រ១ បឋមអាយុសូត្រ១ ទុតិយអាយុសូត្រ១។