​ព្រះអង្គ​ ​ទ្រង់ផ្ទំ​ដោយ​សេចក្តី​វង្វេង​ជ្រប់​ឬ​ ​ឬក៏​ផ្ទំ​ដូចជា​បុគ្គល​ដែល​ស្រវឹង​ ​ដោយ​ការ​ធ្វើ​កាព្យឃ្លោង​ ​ប្រយោជន៍​របស់​ព្រះអង្គ​ ​មិន​មាន​ច្រើន​ទេ​ឬ​ ​ព្រោះ​ហេតុអ្វី​ ​ព្រះអង្គ​ជា​បុគ្គល​ម្នាក់ឯង​ ​មាន​ព្រះ​ភក្ត្រ​ឆ្ពោះទៅ​កាន់ការ​លក់​ ​ទ្រង់ផ្ទំ​លក់​លើ​អាសនៈ​សម្រាប់​ផ្ទំ​ដ៏​ស្ងាត់​យ៉ាងនេះ​។​
​[​៤៥៨​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​តប​ថា​ ​តថាគត​ ​មិនមែន​សិង​ ​ដោយ​សេចក្តី​វង្វេង​ជ្រប់​ទេ​ ​មិនមែន​សិង​ដូចជា​បុគ្គល​ដែល​ស្រវឹង​ ​ដោយ​ការ​ធ្វើ​កាព្យឃ្លោង​ទេ​ ​តថាគត​ ​បានសម្រេច​ប្រយោជន៍​ ​ប្រាសចាក​សេចក្តី​សោក​ហើយ​ ​តថាគត​ ​តែម្នាក់ឯង​ ​ជា​អ្នក​អនុគ្រោះ​ ​ដល់​សត្វ​ទាំងអស់​ ​សិង​លើ​អាសនៈ​សម្រាប់​សិង​ដ៏​ស្ងាត់​ ​ឯ​ពួក​ជន​ណា​ ​ដែល​មាន​សរ​ ​មុត​ត្រង់​ទ្រូង​ ​(​សរ​នោះ​)​ ​រមែង​ជ្រួតជ្រាប​ទៅកាន់​ហឫទ័យ​ភ្លាម​ៗ​ ​ជន​ទាំងនោះ​ឯង​ ​ឈ្មោះថា​ ​ប្រកបដោយ​សរ​ ​រមែង​បាន​នូវ​ការ​ដេកលក់​ ​ក្នុង​លោក​នេះ​ ​តថាគត​ ​ជា​អ្នក​ប្រាសចាក​សរ​ ​លែង​ដេកលក់​ហើយ​ ​កាល​តថាគត​ ​ភ្ញាក់​ ​ក៏​លែង​រង្កៀស​ ​ទាំង​លែង​ខ្លាច​នឹង​ការ​ដេកលក់​ ​ព្រោះ​ហេតុអ្វី​ ​(​ព្រោះថា​)​ ​ថ្ងៃ​និង​យប់​ ​មិនបាន​ដុត​កំ​ដៅ​ ​នូវ​តថាគត​ឡើយ​
ថយ | ទំព័រទី ៣០២ | បន្ទាប់