មានសសូត្រ ទី៥
[៤៦២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។
[៤៦៣] លំដាប់នោះឯង មារមានចិត្តបាប ចូលសំដៅទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ បានពោលនឹងព្រះមានព្រះភាគ ដោយគាថា ដូច្នេះថា
អន្ទាក់ គឺរាគៈណា ដែលត្រាច់ទៅលើអាកាស តែងតែប្រព្រឹត្តទៅក្នុងចិត្ត ខ្ញុំនឹងបៀតបៀនព្រះអង្គ ដោយអន្ទាក់នោះ បពិត្រព្រះសមណៈ ព្រះអង្គមិនរួច (ចាកវិស័យ) របស់ខ្ញុំឡើយ។
[៤៦៤] ព្រះសម្ពុទ្ធទ្រង់ត្រាស់តបថា រូប សំឡេង ក្លិន រស ផ្សព្វ ដែលជាទីត្រេកអរ របស់ចិត្ត តថាគត បានប្រាសចាកសេចក្តីពេញចិត្ត ចំពោះអារម្មណ៍ទាំងនោះហើយ ម្នាលមារ អ្នកឯង ក៏តថាគតបានកំចាត់ចេញហើយ។
[៤៦៤] ព្រះសម្ពុទ្ធទ្រង់ត្រាស់តបថា រូប សំឡេង ក្លិន រស ផ្សព្វ ដែលជាទីត្រេកអរ របស់ចិត្ត តថាគត បានប្រាសចាកសេចក្តីពេញចិត្ត ចំពោះអារម្មណ៍ទាំងនោះហើយ ម្នាលមារ អ្នកឯង ក៏តថាគតបានកំចាត់ចេញហើយ។